Banner KNP Detail Top

ទីតាំងបនល្បែងមានវងអាប៉ោង២កន្លែងនឹងមាន់ជល់ នៅខាងក្រោយប៉ុស្តិ៍ស្មោងខាងជើង កំពុងបើកលេងយ៉ាងរលូន

ទីតាំងបនល្បែងមានវងអាប៉ោង២កន្លែងនឹងមាន់ជល់ នៅខាងក្រោយប៉ុស្តិ៍ស្មោងខាងជើង កំពុងបើកលេងយ៉ាងរលូន

ខេត្តព្រៃវេង ៖ ទីតាំងបនល្បែងមានវង់អាប៉ោងដុះស្លែរពីរកន្លែងទី១ ៖ ស្ថិតនៅភូមិបើកទូក ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវេង ដែលមានម្ចាស់ផ្ទះឈ្មោះគ្រូណាងទី២ ៖ ភូមិគោកសុក្រំ នឹងទីតាំងមាន់ជល់មួយកន្លែងទៀតនៅក្បែរក្លៀកប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងជើង តែម្តងបើកលេងដុះស្លែររាប់ឆ្នាំមកហើយ ចាប់តាំងពីខែសីហាឆ្នាំ២០២៣មកម្លេះ។

ប្រជាពលរដ្ឋបានមានចម្ងល់សួរទៅលោកមេប៉ុស្តិ៍ស្មោងខាងជើង នឹងលោក សុីវសុខុម អធិការស្រុកកំចាយមារថា៖ហេតុអ្វីបានជាអស់លោកមិនបង្រ្កាបល្បែងសុីសងទាំងនេះឬមួយក៏ទុកចិញ្ចឹមឆ្នាំង?បានជាមិនបង្រ្កាបបានជាបណ្តែតបណ្តោយឲ្យមេបនល្បែងទាំងនេះធ្វើព្យុះធ្វើភ្លៀងតាមតែអំពើចិត្តមិនតែប៉ុណ្ណោះអស់លោកបានអនុវត្តផ្ទុយនៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។

ប្រជាពលរដ្ឋបានបន្តថា ការបើកដៃឲ្យក្រុមបនល្បៃងបាញ់អាប៉ោងនឹងមាន់ជល់ពេញភូមិខាងពីសំណាក់មេប៉ុស្តិ៍ស្មោងខាងជើងនេះបានផ្គើនទៅបទបញ្ជាសម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

គួររំលឹកថា កាលពីខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះសម្តេចហ៊ុនម៉ាណែត ក៏ធ្លាប់បានមានប្រសាសន៍ឲ្យបិទល្បែងសុីសងទូទាំងប្រទេសមិនគឺត្រូវការពង្រាយរោងចក្រមិនត្រូវពង្រាយទីតាំងល្បែងសុីសងនោះទេអាជ្ញាសមត្ថកិច្ចនឹងក្រសួងពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បញ្ហាបង្រ្កាបនៅល្បែងសុីសងគ្រប់ប្រភេទ។

គេនៅចាំយ៉ាងច្បាស់ថា សម្តេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលោកធ្លាប់បានដាក់បទបញ្ជាឲ្យអភិបាលខេត្ត២៥ខេត្តក្រុងនឹងរាជធានីត្រូវតែយកចិត្តទុកដាក់ចុះបង្រ្កាបនៅល្បែងសុីសងគ្រប់ប្រភេទដែលកើតមាននៅដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងបើសិនជាមានទីតាំងបនល្បែងនៅតំបន់ដែលខ្លួនគ្រប់គ្រងនឹងត្រូវប្រឈមមុខដកហូតតំណែងទៀតផង។

ជុំវិញករណីនេះ លោកសុីវ សុខុម អធិការស្រុកកំចាយមារបានឲ្យដឹងតាមទូរស័ទ្ទកាលពីរសៀលថ្ងៃទី១១ ខែមិនា ឆ្នំា២០២៤នេះ ថាលោកកំពុងតែឲ្យមេប៉ុស្តិ៍ធ្វើរបាយការណ៍មកលោកមហាជននៅចាំឃ្លាំមើលតើលោកអធិការរូបនោះ ចិត្តដឿងហ៊ានចុះបង្រ្កាបទីតាំងបនល្បែងនេះដែរឬទេ? ៕

អត្ថបទដែលជាប់ទាក់ទង