Banner KNP Detail Top

ជនបង្កមិនបញ្ជូនទៅតុលាការ ធ្វើអោយមជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ រិះគន់ ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក

ជនបង្កមិនបញ្ជូនទៅតុលាការ ធ្វើអោយមជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ រិះគន់ ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក

ភ្នំពេញ : គេលើកជាចំងល់ថា, ភាពស្ងាត់សូន្យ! រំលងទៅ៤៤ថ្ងៃហើយ គ្មានដំណឹងពីជនបង្ក ឬមួយត្រូវបញ្ចប់រឿងត្រឹមបោះ២,៥០០ដុល្លារ សំណងរដ្ឋប្បវេណី ហើយរំលត់បណ្តឹងអាជ្ញា ក្នុងដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ?
ជនល្មើសមានឱកាស មិនត្រូវបានឃាត់ខ្លួន តាំងពីដំណាក់កាលមន្ត្រីនគរបាលចរាចរណ៍ ខណៈបញ្ជូនតែសំណុំរឿង ហើយជនបង្កមិនបញ្ជូនទៅតុលាការ ធ្វើអោយមជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ រិះគន់ ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយ។
គួររំឭកថា កាលពីរាត្រីម៉ោង២រំលងអ្រធាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ យុវជនស្រវឹងម្នាក់ បានបើកបររថយន្ត Lexus ១គ្រឿង ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូ Scoopy ពីក្រោយយ៉ាងពេញទំហឹងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឲ្យមនុស្ស០៣នាក់ របួសធ្ងន់ ក្នុងនោះទាទារកម្នាក់បាត់បង់ជីវិត ក្រោយសង្គ្រោះបន្ទាន់បានប្រមាណជិត១សប្តាហ៍ ។
សូមបញ្ជាក់ថា, ដោយសារស្នាដៃអ្នកឯង ជាកូនអភិជន រហូតលេវ ព័ត៌មានបន្ទាន់! បានបញ្ជាក់ថា, កុមារ អាយុ ៦០ថ្ងៃ គាត់ផុតហើយ នៅម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
ពេលនោះលោក រដ្ឋ រង្សី បានរៀបរាប់ថា, ជាការតស៊ូដ៏មានរយៈពេលយ៉ាងយូរ ដែលអូនតូចបានខំយកឈ្នះមច្ចុរាជរហូតដល់ អូនតូច ដែលអ្នកទាំងអស់គ្នាធ្លាប់បន់ស្រន់ គាត់បានផុតហើយ។
• ចង្វាក់បេះដូងលែងដើរ ក្រុមគ្រូពេទ្យបានបញ្ជាក់ម៉ោងនៃជីវិតចុងក្រោយគឺ ២០:១០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
ប្រជាពលរដ្ឋដ៏ច្រើនបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សូមចូលរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ដោយទឹកចិត្តអាណិតអាសូរ និងថ្កោលទោសជនបង្ក យ៉ាងចាស់ដៃ ទីបំផុត ! រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ជនបង្ក គេចខ្លួនបានយ៉ាងស្រួល ដែលនាំទៅជាមួយនូវ ការដាក់បណ្តាសារ ពីមជ្ឈដ្ឋានទូទៅរបស់មហាជនផងដែរ។ ជឿអត់ថា, សមត្ថកិច្ចអាចឃាត់ខ្លួនជនបង្កបាន ? ៕

អត្ថបទដែលជាប់ទាក់ទង