Banner KNP Detail Top

ឆេះផ្ទះពលរដ្ឋនៅតំបន់ផ្លូវរថភ្លើងត្រឡោកបែក

ឆេះផ្ទះពលរដ្ឋនៅតំបន់ផ្លូវរថភ្លើងត្រឡោកបែក ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ភ្នំពេញ៖ នៅ យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
១- ម្ចាស់ទីតាំងមានឈ្មោះ អ៊ុក ចាន់ថន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ។
២- ម្ចាស់ទីតាំងមានឈ្មោះ ជុំ ញៀនពិសិដ្ឋ ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី។ សមត្ថកិច្ចបន្តថា មូលហេតុ បណ្តាលមកពីការដុតសំរាមបង្ករជាអគ្គិភ័យតែម្តង។ ប្រភេទសំណង់ ឈេីស័ង្កសីមានទំហំ ០៨ម៉ែត្រx១៥ម៉ែត្រ។
ខូចខាតសម្ភារៈ ឆេះផ្ទះឈើស័ង្កសីចំនួន០២ខ្នងអស់ទាំងស្រុង។- ស្លាប់មនុស្ស : គ្មាន ។- របួសមនុស្ស: គ្មាន ។


កម្លាំងរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន ១៥ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត ស្មើរនឹង ៩០ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ។- រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ចំនួន ០៣ គ្រឿង ប្រើប្រាសទឹកអស់ ០៣ រថយន្ត ស្មើនឹង ១៨ម៉ែត្រគូប ។ ពន្លត់ចប់ នៅវេលាម៉ោង ០២នឹង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង