Banner KNP Detail Top

ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ បើកម៉ូតូប្រដេញរហូតទៅបុកមន្រ្តីនគរបាលម្នាក់ នៅម្តុំមុខព្រះបរមរាជវាំង

ក្មេងស្ទាវមួយក្រុមមានគ្នា១២នាក់ បើកម៉ូតូប្រដេញរហូតទៅបុកមន្រ្តីនគរបាលម្នាក់ នៅម្តុំមុខព្រះបរមរាជវាំង បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ កាលពី ថ្ងៃទី១៣ខែមីនា ឆ្នាំ២០២៤ ចំណុចក្បែរវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ព្រំប្រទល់ជាប់នឹងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


មុនពេលកើតហេតុដោយកម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាត តាមភូមិសាស្រ្តនានា នៅក្នុងរាជធានីភ្នំពេញ រួចក៏មកប្រចាំការនៅគោលដៅក្បែរវិមានឯករាជ្យ ក្រោយមកក៏មានក្រុមក្មេងស្ទាវមួយក្រុម បានជិះម៉ូតូប្រមូលផ្តុំគ្នាជាច្រើនគ្រឿងពេលជិះមកដល់ក្បែរវិមានឯករាជ្យ ស្រាប់តែឃើញសមត្ថកិច្ចពួកគេភ័យនាំគ្នាបើកម៉ូតូរត់គេច ពេលនោះ សមត្ថកិច្ចក៏មានការសង្ស័យជិះប្រដេញតាមពីក្រោយ ចេញពីម្ដុំវិមានឯករាជ្យឆ្ពោះទៅតាមចន្លោះផ្លូវមុខព្រះបរមរាជវាំង ធ្វើឲ្យក្មេងស្ទាវទាំងនោះជ្រុលទៅបុកមន្ត្រីនគរបាលម្នាក់ រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ហើយពួកក្មេងស្ទាវទាំងនោះ នៅមិនព្រមឈប់បានបន្តល្បឿនជិះរត់រហូតទៅតាមឃាត់បានជាច្រើននាក់ នៅខណ្ឌដូនពេញ ចំណែកឯបក្ខពួកជាច្រើននាក់ទៀត នៅតែបន្តជិះរត់កាត់តាមផ្លូវជាតិលេខ៤ ទៅដល់ខណ្ឌកំបូល ទើបសមត្ថកិច្ចឃាត់បាន។ ឃាត់បានក្មេងស្ទាវ១២នាក់ សមត្ថកិច្ចយើងបាននាំខ្លួនពួកគេយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង