Banner KNP Detail Top

មកដឹងមូលហេតុ នៃវិហារផ្អៀងមួយនេះរបស់តៃវ៉ាន់

ទីក្រុង Chiayi នៃកោះតៃវ៉ាន់ គឺជាទីតាំងនៃផ្ទះ របស់វិហារមួយកន្លែង ដែលមានឈ្មោះថា Taihe Zhenxing និងមានរូបរាងផ្អៀង ដោយមិនមែនជាការរចនាឡើងឡើយ។

តៃវ៉ាន់៖ ទីក្រុង Chiayi នៃកោះតៃវ៉ាន់ គឺជាទីតាំងនៃផ្ទះ របស់វិហារមួយកន្លែង ដែលមានឈ្មោះថា Taihe Zhenxing និងមានរូបរាងផ្អៀង ដោយមិនមែនជាការរចនាឡើងឡើយ។

ជាក់ស្ដែង កាលពីខែសីហា ឆ្នាំ២០០៩ កោះតៃវ៉ាន់បានទទួលរនូវការបំផ្លិចបំផ្លាញពីព្យុះទីហ្វុង Morakot ដែលជាជាព្យុះទីហ្វុងដ៏.សា.ហា.វ.បំផុត និងបាន.បោ.ក.ប.ក់.មកលើកោះនេះ ក្នុងប្រវត្តិសាស្ត្រដោយបានកត់ត្រាទុក។ ហើយវា​បាន​បង្កើត​បរិមាណ​ទឹកភ្លៀង​ដ៏ច្រើន​សន្ធឹកសន្ធាប់ ដែល​បណ្តាល​ឲ្យ​មាន​លំហូរ​ភក់​យ៉ាង​ខ្លាំង និង​ទឹកជំនន់​យ៉ាង.ធ្ង.ន់.ធ្ង.រ​.ទូទាំង​កោះតៃវ៉ាន់។

បន្ថែមពីនេះទៀត ព្យុះទីហ្វុងបានបណ្តាលឲ្យមានការខូចខាតយ៉ាងសម្បើម និងមនុស្សរាប់រយនាក់.ស្លា.ប់ ប៉ុន្តែវាក៏បានបង្កើតកន្លែងទេសចរណ៍មិនធម្មតាបំផុតមួយគឺវិហារ Taihe Zhenxing ផ្ទាល់តែម្ដង។ ហើយមុនពេលព្យុះទីហ្វុងកើតឡើង វិហារចម្រុះពណ៌ក្នុងភូមិ Taihe បានឈរយ៉ាងត្រង់ ប៉ុន្ដែការ.បា.ក់.ដីបានធ្វើឲ្យវា.រ.អិ.ល.ចុះពីចំណោតប្រហែល១០០ម៉ែត្រ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ វិហារ Taihe Zhenxing បានទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែប្រព័ន្ធផ្សព្វផ្សាយអ៊ីស្ដារក្រាម និងតិកតុករបស់ភ្ញៀវទេសចរផងដែរ៕

ប្រភព: odditycentral

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង