Banner KNP Detail Top

មនុស្សស្លាប់ របួស ធ្លាក់ខ្លួនពិការនិងខ្លះទៀត ជាប់ពន្ធនាគារ

មនុស្សស្លាប់ របួស ធ្លាក់ខ្លួនពិការនិងខ្លះទៀត ជាប់ពន្ធនាគារ ពលរដ្ឋម្ចាស់យានយន្ត ខាតបង់ថវិកាច្រើនទៀត ដោយសារតែយានយន្តខូចខាត

ខេត្តព្រះសីហនុ ៖ ទិដ្ឋភាពនិងរូបថតទាំងប៉ុន្មានសន្លឹកនេះ មើលទៅហាក់ដូចសោកស្តាយណាស់ ខំរកលុយដើម្បីទិញជិះ ។

សូមបងប្អូនបើកបរដោយប្រុងប្រយ័ត្នផង ដើម្បីកុំឲ្យមានបញ្ហាដល់ជីវិត ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រៅពីមានមនុស្សស្លាប់ របួស ធ្លាក់ខ្លួនពិការនិងខ្លះទៀតជាប់ពន្ធ.នាគារ ពលរដ្ឋម្ចាស់យានយន្ត ក៏ខាតបង់ថវិកាច្រើនទៀត ដោយសារតែយានយន្តខូចខាតប្រើលែងកើត ។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា នេះជាគំនរ ម៉ូតូ ឡាន វត្ថុតាងមួយផ្នែកតូច ដែលជាសំណល់កើតឡើងពីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តព្រះសីហនុកន្លងមក និងនៅមានសំណល់វត្ថុតាង ឡាន ម៉ូតូ ច្រើនទៀតក្នុងក្រុងនិងស្រុកនានា ដែលលែងប្រើកើតទៅហើយ កើតឡើងដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ សមត្ថកិច្ចអាជ្ញាធរអំពាវនាវហើយអំពាវនាវទៀត ឲ្យអ្នកបើកបរយានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ និងប្រុងប្រយត្ន័គ្រប់ពេលបើកបរ៕

អត្ថបទដែលជាប់ទាក់ទង