Banner KNP Detail Top

មនុស្សប្រុស ស្រីចំនួន ០៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួន

មនុស្សប្រុស ស្រីចំនួន ០៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួននៅក្រុងបាត់ដំបង ក្នុងករណី គ្រឿងញៀននិងកាន់កាប់អា-វុ-ធដោយខុសច្បាប់

បាត់ដំបង ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯកសុខ និមលស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ទោ ប៉ានចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បាន ដឹកនាំកម្លាំង ក្នុង ការិ យា ល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានបានចុះប្រតិបត្តិការ បង្ក្រាបបានករ ណីសម្រួលឱ្យប្រើប្រាស់ និង ប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់ឬដឹកជញ្ជូនអា-វុ-ធដោយគ្មានការអនុញ្ញាត០១ករណីក្នុង បទល្មើសជាក់ស្តែង និងឃាត់ខ្លួនជន សង្ស័យបានចំនួន ០៦ នាក់ ស្រី ០៣នាក់ ។
-វត្ថុតាងចាប់យកបានរួមមាន៖


-ថ្នាំញៀនប្រភេទកេតាមីន (KETAMIN) ចាក់ចូលក្នុងដបទឹកចំនួន០៣ដប
-ទូរស័ព្ទដៃចំនួន ០៩គ្រឿង (ចាស់), កាបូបចំនួន ០៧, នាឡិកាដៃចំនួន ០១គ្រឿង
-អាវុធខ្លីចំនួន ០១ដើម ម៉ាក PRAHA ដែលមានលេខ 2507515 (បង់ ០១ មានគ្រាប់ ០៦គ្រាប់)
-លោហៈធាតុពណ៌លឿង (ចិញ្ចៀនចំនួន ០៣វង់), លោហៈធាតុពណ៍ប្រាក់ (ខ្សែកចំនួន ០១ខ្សែ),
-Speaker ចំនួន ០២គ្រឿង, ភ្លើងវិលចំនួន ០១. កុំព្យូទ័រយួរដៃ Mac book 0១គ្រឿង សៀវភៅលិខិតឆ្លងដែនចំនួន ០១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៣សន្លឹក
-លិខិតធនាគារចំនួន ០៤ ប័ណ្ណចាក់វ៉ាក់សាំងចំនួន ០២
-ប្រាក់បាតចំនួន ៤៣,០៤០បាត (បួនម៉ឺនបីពាន់សែសិបបាត)
-ប្រាក់ដុងចំនួន ១,១៧០,០០០ ដុង (មួយលានដប់ប្រាំពីរម៉ឺនដុង)
-ប្រាក់រៀលចំនួន១៣៥,២០០ រៀល (ដប់បីម៉ឺនប្រាំពាន់ពីររយរៀល)
-ប្រាក់ដុល្លាចំនួន ៣៣២ដុល្លា (បីរយសាមសិបពីរដុល្លា)
-ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាស្កុបពីពណ៌សសេរីឆ្នាំ២០២២ពាក់ផ្លាកលេខក្លែងក្លាយបាត់ដំបង1AM- 6805។
-រថយន្តចំនួន ០១គ្រឿង ម៉ាក MERCEDES BENZ C300 សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 2BU-4860
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង