Banner KNP Detail Top

យុវជន.០៣.នាក់ ចាប់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន

យុវជន.០៣.នាក់ ចាប់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានសហការជាមួយគណ:បញ្ជាការឯកភាពសង្កាត់កោះដាច់។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុចក្នុងព្រៃក្រោយភូមិ ផ្លូវបេតុង ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពីបទ : ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


១-ជនសង្ស័យឈ្មោះ វ៉ិត ប៊ុនថា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀន។
២-ជនសង្ស័យឈ្មោះ ហាក់ ស៉ីរន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀន។
៣-ជនសង្ស័យឈ្មោះ សឿន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀន។
វត្ថុតាងចាប់យកមាន:
១.ម៉ូតូម៉ាក សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ-1BF-0670
២.ម៉ូតូម៉ាក CUB ពណ៌ប៊ិច ពាក់ស្លាកលេខ សៀមរាប-1L-8343 ៕

អត្ថបទដែលជាប់ទាក់ទង