Banner KNP Detail Top

នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ដកហូតស៊ីផ្លេខ្យល់ ពីរថយន្តធុនធំ ៨គ្រឿង

នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ដកហូតស៊ីផ្លេខ្យល់ ពីរថយន្តធុនធំ ៨គ្រឿង

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានចុះអនុវត្ដច្បាប់ លើមធ្យោបាយរថយន្ត ដែលបំពាក់គ្រឿងតុបតែងខុសលក្ខណៈបច្ចេកទេស ដោយឃាត់បានរថយន្តធុនធំជាច្រើនគ្រឿង ។

ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងផែនការងារសណ្ដាប់ធ្នាប់ ចុះសហការអនុវត្តពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យលើគ្រប់មធ្យោបាយរថយន្ត ដែលតុបតែងបំពាក់គ្រឿងភ្លើង ស៊ីផ្លេ វាំងននបិទបាំងកញ្ចក់ តុបតែងលើសពីកំណត់របស់លក្ខណៈបច្ចេកទេសយានយន្ដ។ ជាក់ស្តែង នៅថៃ្ងទី១៤ ខែមីនា ឆ្នាំ២០២៤ បានអនុវត្ដលើមធ្យោបាយយានយន្ដ មន្ត្រីជំនាញ បានឃាត់ និងដកហូតគ្រឿងបំពាក់លើរថយន្ដចំនួន០៨គ្រឿង រួមមាន ៖ ឧបករណ៍បំពងសំឡេង (ស៊ីផ្លេខ្យល់) ដែលម្ចាស់រថយន្តបានបំពាក់លើសពីការកំណត់លក្ខណៈបច្ចេកទេសយានយន្ដ ។

សូមអំពាវដល់ម្ចាស់អាជីវកម្មរថយន្តដឹកជញ្ជូនទាំងអស់ មេត្តាចូលរួមអនុវត្តតាមច្បាប់ ជៀសវាងការដកហូត និងអនុវត្ដផ្លូវច្បាប់ នាំឲ្យមានការខាតបង់ប្រាក់ និងពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង