ជនសង្ស័យម្នាក់ ចូលក្នុងផ្ទះនារីរងគ្រោះ លួចលុយ (ប្រាក់ខ្មែរចំនួន៦០ម៉ឺនរៀល)
ជនសង្ស័យម្នាក់ ចូលក្នុងផ្ទះនារីរងគ្រោះ លួចលុយ (ប្រាក់ខ្មែរចំនួន៦០ម៉ឺនរៀល)
ខេត្តកណ្ដាល ៖ នៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ បានដើរចូលក្នុងផ្ទះនារីរងគ្រោះ ទៅលួចលុយ (ប្រាក់ខ្មែរចំនួន៦០ម៉ឺនរៀល) ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយដេញចាប់ខ្លួនបាន ព្រមទាំងដកហូតបានលុយទាំងនោះមកវិញផងដែរ ។
ជនរងគ្រោះឈ្មោះ ហម ស្រីគីម ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ចំណែកឯ ជនសង្ស័យមានឈ្មោះ ទន់ សុភាព ហៅអ៊ួក ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កន្លងមក ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ។
ជនសង្ស័យបានដើរចូលក្នុងផ្ទះជនរងគ្រោះ ហើយបានធ្វើសកម្មភាពលួចប្រាក់របស់ជនរងគ្រោះ ដែលបានចងកៅស៊ូ ទុកក្នុងថតតុ ហើយកាន់រត់ចេញពីក្នុងផ្ទះ ពេលនោះជនរងគ្រោះបានឃើញទាន់ ក៏ស្រែកថាចោរៗ ហើយជនរងគ្រោះបានរត់ដេញតាមបណ្តាលឲ្យដួលមានរបួសស្នាមត្រង់ដៃខាងស្តាំ ចំណែកជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ខ្លួនបាន និងរាយការណ៏ប្រាប់សមត្ថកិច្ចអោយចុះមកនាំខ្លួនទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធី ៕