Banner KNP Detail Top

ល្បីថៅកែហាងផឹកស៊ី ពន្លឺជាប់ចិត្ត វ៉ៃ ច្របាច់ក និងគំរាមបាញ់សម្លាប់ចោល ទៅលើយុវជនម្នាក់ បង្កការភ្ញាក់ផ្អើល

ល្បីថៅកែហាងផឹកស៊ី ពន្លឺជាប់ចិត្ត វ៉ៃ ច្របាច់ក និងគំរាមបាញ់សម្លាប់ចោល ទៅលើយុវជនម្នាក់ បង្កការភ្ញាក់ផ្អើល

កណ្តាល ៖ អំពេីព្រៃផ្សៃរបស់ម្ចាស់ហាង ពន្លឺជាប់ចិត្ត កេីតហេតុនៅវេលាម៉ោង 08:00នាទីយប់ ថ្ងៃទី 17 ខែ មករា ឆ្នាំ 2023 នៅភូមិថ្មី2 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ចាស់ហាង ពន្លឺជាប់ចិត្ត ត្រូវបានជនរងគ្រោះអះអាងថា បានប្រេីអំពេីហិង្សាលេីរូបរាងកាយ បង្ករបួសស្នាម ប្រមាថគំរាមអាយុជីវិតដោយប្រេីប្រាស់អាវុធភ្ជង់ក្បាលគំរាមថានឹងបាញ់សម្លាប់ចោល។
យុវជនវ័យ 31ឆ្នាំមួយរូប រស់នៅក្រុងតាខ្មៅ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ពីដំណេីរហេតុដែលឈានដល់ការប្រេីអំពេីហឹង្សា និងប្រមាថអាយុជីវិត យ៉ាងដូច្នេះថា “កេីតឡេីងនៅម៉ោង 8:០០នាទីយប់,ខ្ញុំបាទបានជិះម៉ូតូមកដល់ចំណុចហាង”ពន្លឺជាប់ចិត្ត” ក៏បានប៉ះរថយន្តមួយគ្រឿងនៅមុខហាង”ពន្លឺជាប់ចិត្ត” បណ្ដាលឱ្យមានស្នាមឆ្កូតរថយន្តមួយគ្រឿងដែលគេទុកចតចោលនៅមុខហាង”ពន្លឺជាប់ចិត្ត” ពេលនោះស្រាប់តែមានម្ចាស់ហាង”ពន្លឺជាប់ចិត្ត”គាត់ក៏ចេញមកសំឡុតគំរាមកំហែងខ្ញុំ ដកសោម៉ូតូខ្ញុំ និងមិនឱ្យខ្ញុំទៅណាទេ ពេលនោះខ្ញុំសុំជួបម្ចាស់រថយន្ត ប៉ុន្តែម្ចាស់ហាងមិនឱ្យខ្ញុំជួប ការដោះស្រាយនោះទេ,គឺគាត់ជាអ្នកអះអាងទទួលខុសត្រូវ ពេលនោះដែរខ្ញុំក៏ទាញទូរស័ព្ទថតហាងរបស់គាត់ ហេីយបានខឹងខ្ញុំ ហេីយបានក្រៀក ក ខ្ញុំចូលក្នុងហាងរបស់គាត់ រួចបានយកកាំភ្លេីងខ្លីមកភ្ជង់ក្បាលខ្ញុំ រួចនិយាយថា”បាញ់ហ្អែងចោលឥលូវ,នៅពេលនោះខ្ញុំបានភ័យក៏សំពះសុំអង្វរគាត់លុតជង្គង់ជាមួយគាត់ សុំទទួលខ្លួនខុសដែលជិះម៉ូតូបណ្ដាលឱ្យប៉ះពាល់រថយន្តនោះ,ពេលនោះដែរ ម្ចាស់ហាង ពន្លឺជាប់ចិត្ត នោះ ឱ្យខ្ញុំយកទូរស័ព្ទលុបវីដេអូដែលខ្ញុំបានថត ខ្ញុំក៏យល់ព្រមលុបខ្សែវីដេអូនោះទេីបម្ចាស់ហាងនោះអនុញ្ញាតឱ្យខ្ញុំបាទចាកចេញតែម្ដង។”
តាមការបញ្ជាក់ពីប្រភពដ៏គួរឱ្យជឿជាក់បានប្រាប់ថា ថៅកែហាង “ពន្លឺជាប់ចិត្ត”មានឈ្មោះ ឌឿន ចាន់ដារ៉ា មានតួនាទីជាប៉ូលីសស័ក្ដិ4 នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឋានៈនាយផ្នែករដ្ឋបាលសរុបនៃការិយាល័យគ្រប់គ្រងសន្តិសុខឯកជន និងមានលោកវរសេនីយ៍ឯក ស៊ឹម ប៊ុតបណ្ឌិត នាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ជាមេកេីយ។
ដោយមានតួនាទីជាប៉ូលីសលោកស័ក្ដិ4,ឌឿន ចាន់ដារ៉ា ប្រេីប្រាស់កាំភ្លេីងភ្ជង់ក្បាលជនស្លូតត្រង់ និងគំរាមបាញ់សម្លាប់មនុស្សចោលដោយគ្មានញញេីត និងប្រេីប្រាស់តួនាទីជាមន្ត្រីរាជការកាងមុខជំនួញបេីកហាងផឹកស៊ី ដែលផ្ទុយនឹងច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។
មិនមែនជាលេីកទី1នោះទេ ដែលហាង “ពន្លឺជាប់ចិត្ត” មានរឿងអាស្រូវក្នុងប៉ុន្មានឆ្នាំមុននេះ, ផ្ទះសំណាក់ ពន្លឺជាប់ចិត្ត ត្រូវបានសារព័ត៌មានចុះផ្សាយការចុះបង្ក្រាបករណីជួញដូរផ្លូវភេទ និងបានឃាត់ខ្លួនម៉ែយ៉ែម និងរំដោះនារីរងគ្រោះបានជាច្រេីននាក់ក្រោមការដឹកនាំដោយតំណាងអយ្យការ និងមន្ត្រីនគរបាលផងដែរ។
មហាជនរង់ចំាមើលថា ក្នុងករណីដែលលោកប៉ូលីសស័ក្ដិ4,ឌឿន ចាន់ដារ៉ា ដែលបានបង្កអំពេីហិង្សា,គំរាមកំហែង ,ភ្ជង់កាំភ្លេីងដាក់ក្បាលថានឹងបាញ់សម្លាប់ចោល តេីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចាត់ការរបៀបណាចំពោះមន្ត្រីក្រោមឱវាទរូបនេះ? ៕

អត្ថបទដែលជាប់ទាក់ទង