Banner KNP Detail Top

ស្ត្រីជនជាតិថៃម្នាក់ អង្គុយចាំវាយលិខិតឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ ស្រាប់តែខ្យល់គ

ស្ត្រីជនជាតិថៃម្នាក់ អង្គុយចាំវាយលិខិតឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ ស្រាប់តែខ្យល់គ សន្លប់ ប្រជាពលរដ្ឋខ្មែរជួយ ទើបដឹងខ្លួន

បន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់អង្គុយចាំវាយលិខិតឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ ស្រាប់តែខ្យល់គរសន្ល.ប់ត្រូវប្រជាពលរដ្ឋខ្មែរជួយទើបដឹងខ្លួន នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
ប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថា មានស្ត្រីជនជាតិ និងបុរសជនជាតិ២នាក់ អាចប្តីប្រពន្ធរីសង្សារនឹងគ្នា ព្រោះអង្គុយក្បែរគ្នារង់ចាំវាយលិខិតឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ ស្រាប់តែខាងស្រីដួលសន្ល.ប់ បង្កអោយមានភ្ញាក់ផ្អើលអ្នកជិតខាងបាននាំគ្នាទៅជួយដោយខ្លះរឺត ខ្លះទៀតមានញីរសៀតផ្កា និងយកប្រេងខ្យល់អោយហិតរហូតដល់ដឹងខ្លួន ហើយមន្ត្រីជំនាញសម្រួលអោយចេញមុនគេ ។


ប្រជាពលរដ្ឋរូបនោះបានបញ្ជាក់ថា ស្ត្រីដែលខ្យល់ដួលសន្លប់អាចជាបុគ្គលិកធ្វើការងារកាស៊ីណូ ឬអ្នកមកលេងល្បែ.ងកាស៊ីណូ ក្រោយអត់ងងុយទើបខ្យល់គ បណ្តាលដួលសន្ល.ប់ត្រូវបាននាំគ្នាជួយទើបដឹងខ្លួន ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ពិតជាមានស្ត្រីជនជាតិថៃម្នាក់ បានខ្យល់គដួលសន្ល.ប់ពិតមែន ដោយស្ត្រីជនជាតិថៃបានជាអង្គុយជាមួយប្តីប្រពន្ធ ឬមិត្តប្រុសរងចាំវាយលិខិតឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ នៅពេលល្ងាច អាចអត់ងងុយ ភាគច្រើនជាបុគ្គលិកកាស៊ីណូ និងអ្នកមកលេងល្បែ.ង ហើយអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរបានជួយទើបដឹងខ្លួន ហើយមន្ត្រីជំនាញបានសម្រួលឯកសារចេញមុន៕

អត្ថបទដែលជាប់ទាក់ទង