Banner KNP Detail Top

អគ្គិភ័យកំពុងតែឆាបឆេះផ្ទះលក់គ្រឿងរថយន្តមួយកន្លែង ស្ថិតនៅម្ដុំរង្វង់មូលស្វាយអន្ទរ

អគ្គិភ័យកំពុងតែឆាបឆេះផ្ទះលក់គ្រឿងរថយន្តមួយកន្លែង ស្ថិតនៅម្ដុំរង្វង់មូលស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នា យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខណៈពេលនេះ មានករណីអគ្គិភ័យកំពុងតែឆាបឆេះផ្ទះលក់គ្រឿងរថយន្តមួយកន្លែង ដែលស្ថិតនៅម្ដុំរង្វង់មូលស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ នេះបើតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហោះមុននេះ ។


ពាក់ព័ន្ធករណីនេះ បើតាមវីដអូពិតជាឆេះខ្លាំងមែនទែន តែនៅមិនទាន់ដឹងថា ខូចខាត ឬឆេះអស់អ្វីខ្លះនោះឡើយ ហើយក៏មិនថា មានមនុស្សរងគ្រោះដែរឬអត់ ។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចកំពុងតែញាប់ដៃញាប់ជើង ធ្វើការពន្លត់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង