Banner KNP Detail Top

កម្មកររោងចក្រ Y & W សប្បាយចិត្ត និងថ្លែងអំណរគុណរដ្ឋាភិបាល

កម្មកររោងចក្រ Y & W សប្បាយចិត្ត និងថ្លែងអំណរគុណរដ្ឋាភិបាល ដែលបាននាំឱកាសការងារដល់បន្ទប់ស្នាក់នៅ

(ភ្នំពេញ)៖ កម្មករកម្មការិនីនៃរោងចក្រ Y & W បានថ្លែងអំណរគុណ និងសប្បាយចិត្តរីករាយចំពោះរាជរដ្ឋាភិបាលដែលបានបញ្ជូនក្រុមការងារបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យផ្សព្វផ្សាយ និងពន្យល់ពីពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយរបស់ក្រសួងការងារដែលបានដាក់ចេញដើម្បីប្រយោជន៍ជូនកម្មករនិយោជិត។
មានអាយុ២៤ឆ្នាំ កញ ហ៊ល ឡៃហ៊ាក ជាកម្មករផ្នែកឡេវ នៃរោងចក្រ Y & W ដែលមានទីលំនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានឱ្យដឹងថានៅថ្ងៃអាទិត្យទី១៧ ខែមីនានេះ ក្រុមការងារនៃបេឡាជាតិសន្តិសុខសង្គម និងទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើដំណើរមកដល់បន្ទប់ស្នាក់នៅរបស់កម្មករដែលនៅជុំវិញរោងចក្រ Y & Wដើម្បីពន្យល់ពីឱកាសការងារថ្មី និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម រួមទាំងដំណោះស្រាយដែលក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញដើម្បីប្រយោជន៍កម្មករ។
សម្រាប់កញ្ញារូបនេះ រាជរដ្ឋាភិបាល ពិតជាបានយកចិត្តទុកដាក់ចំពោះកម្មករដោយបារម្ភពីសុខទុក្ខ និងជីវភាពរបស់កម្មករដោយខ្លាចបងប្អូនកម្មករនៅរោងចក្រ Y & W មិនមានចំណូលមិនមានការងារដើម្បីសម្រួលដល់ជីវភាព។
ទន្ទឹមនឹងនេះ កញ្ញាភួង ស្រីនិច្ច អាយុ២១ ជាកម្មមករផ្នែកអ៊ុត នៃរោងចក្រ Y & Wដែលមានទីលំនៅក្នុងភូមិព្រែកកំពឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក៏បានសប្បាយចិត្តចំពោះការចុះមកផ្តល់ឱកាសការងារ និងការពន្យល់ពីអត្ថប្រយោជន៍ប.ស.ស. រួមទាំងដំណោះស្រាយរបស់រាជរដ្ឋាភិបាលចំពោះកម្មកររោងចក្រ Y & W ទាំងអស់។
ទន្ទឹមនឹងនេះ កញ្ញា ភួង ស្រីនិច្ច បានអំពាវនាវដល់កម្មករនៅរោងចក្រ Y & W ទាំងអស់ដែលចង់បានឱកាសការងារធ្វើភ្លាមៗអាចមកចុះឈ្មោះស្វែងរកការងារធ្វើជាមួយភ្នាក់ងាររបស់ក្រសួងការងារនៅខាងមុខរោងចក្រ Y &W ផ្ទាល់ដែលកំពុងប្រចាំការរាល់ថ្ងៃ។


សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាំយកឱកាសការងារជាង ២៥០០ កន្លែងជូនដល់បងប្អូនកម្មករ កម្មការិនីនៃរោងចក្រY & W ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនកម្មករ ដែលកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន មកទទួលសេវា ជួយរកការងារធ្វើពី NEA ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស និងមានប្រាក់ខែបន្តភ្លាមៗ៕

អត្ថបទដែលជាប់ទាក់ទង