Banner KNP Detail Top

បុរសម្នាក់ ជាកម្មករសំណង់ក្នុងការដ្ឋានមួយកន្លែង ស្រវឹងស្រឿងៗពេលចូលទៅងូតទឹក

បុរសម្នាក់ ជាកម្មករសំណង់ក្នុងការដ្ឋានមួយកន្លែង ស្រវឹងស្រឿងៗពេលចូលទៅងូតទឹក ឃើញនារីៗជាកម្មករសំណង់ងូតទឹកច្រើនពេក មិនហ៊ានទៅងូតទឹកជាមួយ ទៅកន្លែងផ្សេង ដើម្បី…


ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ ជាប់ផ្លូវ២០០៤ ស្ថិតនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ បន្ទាប់ពីបញ្ចប់ការងារជាកម្មករសំណង់ ពួកគាត់បានផឹកស៊ីជាមួយបងប្អូនគាត់ផឹកអស់ស្រាបៀរចំនួនមួយយួរ ហើយគាត់ស្រវឹងស្រឿងៗបានទៅងូតទឹកនៅក្នុងការដ្ឋានសំណង់ខាងលើ ខណៈពេលគាត់ទៅងូតទឹក ស្រាប់តែឃើញកម្មករស្រីៗជាច្រើននាក់កំពុងងូតទឹក គាត់ក៏បានទៅងូតទឹកនៅកន្លែងផ្សេងមួយទៀត ស្រាប់តែជនបង្កជាក្រុមផ្សេង ដែលនៅក្នុងការដ្ឋានតែមួយមិនឱ្យគាត់ងូតទឹកនោះទេ ហើយគាត់ក៏សុំគេងូត ដើម្បីប្រញាប់ទៅហូបបាយជាមួយគ្រួសារគាត់ តែជនបង្កជាក្រុមផ្សេងនៅតែមិនឱ្យគាត់ងូតទឹក ។


បុរសជាជនរងគ្រោះបានបន្តថា បន្ទាប់មកជនបង្កមានគ្នា២នាក់បានយកបំពង់ទីបមកវាយគាត់ជាច្រើនបំពង់ទីប បណ្ដាលឱ្យត្រូវចំស្មានឹងដៃខាងស្ដាំ ហើយគាត់រត់ទៅដល់កន្លែងដេក ត្រូវជនបង្កដេញហើយគំរាមឱ្យគាត់សុំទោសទៅវិញ ។ ខណៈពេលជនបង្កដេញចេញពីការដ្ឋាន ដោយជនបង្កទាំង២នាក់ខាងលើមានទាំងដាវនិងដំបង ម្នាក់២ដើមដេញគាត់រត់ពេញផ្លូវ ហើយបងប្អូនប្រជាពលរដ្ឋឃើញក៏នាំគាត់ទៅប្តឹងសមត្ថកិច្ចដើម្បីឱ្យជួយអន្តរាគមន៍ ភ្លាមៗ ពេលកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃើញគាត់ទៅប្តឹងប៉ុស្តិ៍នគរបាល ក៏បាននាំគាត់មកកន្លែងកើតហេតុភ្លាមៗ តែខាងការដ្ឋានសំណង់នេះ មិនបើកទ្វារ ឱ្យនោះឡើយ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យនគរបាលប៉ុស្តិ៍ស្រាវជ្រាវតាមឃាត់ជនបង្កខាងលើយកមកសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង