Banner KNP Detail Top

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋាន

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋាន ស្រុកមោងឫស្សីឃាត់ខ្លួនមនុស្សចំនួន០៥នាក់

បាត់ដំបង ៖ កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤ នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោកវរសេនីយ៍ទោប៉ាន ចាន់រិទ្ធនាយការិយាល័យប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យចុះ ប្រតិ បត្តិការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនិង ឃាត់ ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ស្រី ០១នាក់។
១-ឈ្មោះស៊ាន សុភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិពោធិ៍១ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
២-ឈ្មោះ ម៉ៅ សុមុន្នី ហៅ គោ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៣-ឈ្មោះស៊ាន សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិពោធិ៍១ឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបង ។
៤-ឈ្មោះ គ្រី ចំណាប់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
៥-ឈ្មោះ ម៉ែន ពូទី ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫ ងឫស្សី ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖


-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០៥ថង់ទម្ងន់៣៦,៦៨ក្រាម(ទាំងសំបក) -ទូរស័ព្ទដៃចំនួន ០៦គ្រឿង (ចាស់), អំពូលចំនួន ០១
-ជញ្ជាំងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួនទៀត។
ជនសង័្សយនិង វត្ថុតាងសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង