Banner KNP Detail Top

សមត្ថកិច្ចឃ្លុំដីទំហំ ជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ ទៅតុលាការ

សមត្ថកិច្ចឃ្លុំដីទំហំ ជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ ទៅតុលាការ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ចំនួន១០ ក្រុមដែលមានកម្លាំងសរុប៧៨៩នាក់ បានចុះអន្តរគមន៍ ឃ្លុំដីទំហំចំនួនទីតាំង ៣៩៤២,៧៣ ហិកតា ជាមួយគ្នានេះ បានឃុំខ្លួនជនសង្ស័យ ០១នាក់ ទៅសាលាដំបូងខេត្តពោធិ៍សាត់ និងបានធ្វើការអប់រំមនុស្សបានចំនួនថែមទៀត ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ ២០២៤ ។
ការបូកសរុបការងារប្រតិបត្តិការលើកទី១ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ២០២៤ នៅសាលាស្រុកវាលវែងខេត្តពោធិ៍សាត់ ដោយមានការចូល រួមដឹកនាំ ដោយលោកចាយ សាមិត្ត រដ្ឋលេខាធិការ តំណាង បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកខូយ រីដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាសត់ ព្រមទាំងពីមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។


លើសពីនេះ ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី កាល ពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ ៕

អត្ថបទដែលជាប់ទាក់ទង