Banner KNP Detail Top

លោកតាម្នាក់ សង្ស័យផឹកស្រាស្រវឹងដើរវង្វេង បណ្តាលឲ្យរអិលជើងធ្លាក់ទឹកស្រះ

លោកតាម្នាក់ សង្ស័យផឹកស្រាស្រវឹងដើរវង្វេង បណ្តាលឲ្យរអិលជើងធ្លាក់ទឹកស្រះ លង់ស្លាប់

ខេត្តប៉ៃលិន៖ នៅ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួលការរាយការណ៍ពីលោកមេភូមិទួលថា មានករណីប្រជាពលរដ្ឋលង់ទឹកស្រះស្លាប់ម្នាក់ នៅចំណុចភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកតាម្នាក់សង្ស័យដើររអិលជើងធ្លាក់ចូលក្នុងស្រះទឹកបណ្ដាលឱ្យលង់ស្លាប់នោះមាន ឈ្មោះ អ៊ុ លាប ភេទប្រុស អាយុ៨៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពាក់ព័ន្ធនឹងការស្លាប់របស់លោកតាអ៊ុ លាបនេះមានកូនប្រសាគាត់ម្នាក់បានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា ឪពុករបស់គាត់ជាមនុស្សញៀនស្រា ហើយតែងតែហូបស្រាជាប្រចាំ និងមានជំងឺវង្វេងផងដែរ,គាត់ដើរច្រើន មកដល់ថ្ងៃទី១៧ ខែមីនានេះស្រាប់តែឮគេប្រាប់ថា គាត់លង់ទឹកស្រះនៅក្រោយផ្ទះស្លាប់បាត់ទៅហើយ គួរឱ្យអាណិតណាស់។

កម្លាំងជំនាញនិងលោកគ្រូពេទ្យក៏ចុះទៅធ្វើកោសល្យវិច័យ រួចបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារលង់ទឹកស្រះប្រាកដមែន។ សមត្ថកិច្ចនិងលោកគ្រូពេទ្យពិនិត្យរួច សពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង