Banner KNP Detail Top

បុរសម្នាក់ ជាអ្នកសារព័ត៌មានអនឡាញម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ត្រូវក្រុមជនសង្ស័យមួយក្រុម

បុរសម្នាក់ ជាអ្នកសារព័ត៌មានអនឡាញម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ត្រូវក្រុមជនសង្ស័យមួយក្រុម ធាក់ម៉ូតូផ្តួល និងកាប់បម្រុងប្លន់យកម៉ូតូ តែមិនបានសំរេច

ភ្នំពេញ ៖ នៅ ថ្ងៃទី១៨ ខែ មិនា ឆ្នាំ២០២៤ បុរសម្នាក់ជាអ្នកសារព័ត៌មានអនឡាញម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញវិញ ក៏ត្រូវក្រុមជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ម៉ូតូផ្តួល និងកាប់បម្រុងប្លន់យកម៉ូតូ តែមិនបានសំរេច ដោយសារជនរងគ្រោះដកសោចេញទាន់ ទល់មុខកន្លែងវីងវេរលុយ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ គ្រាន់តែដឹងថា គាត់ជាអ្នកសារព័ត៌មានអនឡាញមួយរូបតែប៉ុណ្ណោះ ។
មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-0138 ចេញពីគោលដៅស្ពានអាកាសផ្សារដីហុយ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំចោមចៅ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូងទៅ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុម មានគ្នីគ្នាប្រហែល១០នាក់ ជិះម៉ូតូ៥ទៅ៦គ្រឿង បានមកធ្វើសកម្មភាព ធាក់ម៉ូតូរបស់គាត់ពីក្រោយ បណ្ដាលឱ្យដួលអូសជាច្រើនម៉ែត្រ និងធ្វើឱ្យរងរបួសរលាត់ដៃជើងតិចតួច ។


ប្រភពព័ត៌មានបានបញ្ជាក់ថា ភ្លាមៗគាត់បានរត់ទៅដកកូនសោចេញពីម៉ូតូហើយរត់គេច ក៏ស្រាប់តែក្រុមជនសង្ស័យទាំងនោះ បានធ្វើការកាប់បំផ្លាញម៉ូតូ ហើយកាច់យកស្លាកលេខម៉ូតូបានហើយ ក៏នាំគ្នីគ្នាជិះទៅមុខប្រហែល១០០ម៉ែត្រ ពីកន្លែងកើតហេតុ ក៏បោះចោលស្លាកលេខនោះវិញផងដែរ ។
ករណីនេះ បន្តិចក្រោយមកក៏មានកម្លាំងសមត្ថកិច្ច លោកមេប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ ដើម្បីសួរនាំពីដំណើររឿង រួចហើយក៏បាននាំជនរងគ្រោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ឱ្យដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញា ៕

អត្ថបទដែលជាប់ទាក់ទង