Banner KNP Detail Top

សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានរកឃើញអាវុធជាច្រើន នៅក្នុងផ្ទះមួយកន្លែង

សមត្ថកិច្

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានរកឃើញអាវុធជាច្រើននៅក្នុងផ្ទះមួយកន្លែង។
ការរកឃើញ ស្ថិតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលេី ខេត្តសៀមរាប កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ ចំណុច ម្ចាស់ផ្ទះ ឈ្មោះ សេង ទ្រី ក្រោយមានករណីអគីភ័យ( ភ្លេីងឆេះផ្ទះ)។

ករណីអគ្គិភ័យនេះ នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់ នៅឡើយ ប៉ុន្តែពេលកើតហេតុ មានសំលេងផ្ទុះគ្រាប់ឮខ្លាំងៗ ជាច្រេីនគ្រាប់ចេញពីកន្លែងកេីតហេតុតែម្ដង។

សមត្ថកិច្ចបន្តថា ក្រោយមកកម្លាំងចុះទៅដល់បានធ្វេីកាដកហូត បានអាវុធវែងមួយដេីមម៉ាក AK ស្វាយ ១ ដេីម គ្រាប់ចំនួន ១២ គ្រាប់ កាំភ្លេីងច្នៃបាញ់កាំជ្រួចចំនួន៣ដេីម ក្បាលគ្រាប់កាំជ្រួចចំនួន៤គ្រាប់ បំណែកគ្រាប់មួយចំនួន ដកហូតម៉ូតូ២គ្រឿង និងឃាត់ខ្លួនមនុស្ស ២នាក់ យកទៅអធិការ ក្នុងនោះរត់បាត់ម្នាក់៕

អត្ថបទដែលជាប់ទាក់ទង