Banner KNP Detail Top

និស្សិតស្រីឆ្នាំទី ៤ម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ

និស្សិតស្រីឆ្នាំទី ៤ម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីម្នាក់ទៀតរួមដំណើរបានរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ
ខណ្ឌព្រែកព្នៅ។ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះស្រី ស អាយុជាង២០ឆ្នាំ ជានិស្សិតឆ្នាំទី៤ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ។
មុនពេលកើតហេតុគេឃើញរថយន្តធុនធំមួយគ្រឿងក្បាលពណ៌សពាក់ស្លាក លេខ ភ្នំពេញ 3E-1407 បានចតចោលទុកនៅលើស្ពានតាំងពីព្រឹកមកម្លេះ មូលហេតុដោយរថយន្តខូចកំពុងហៅជាងមកជួសជុល លុះមកដល់វេលាកើតហេតុស្រាប់តែគេឃើញនារីរងគ្រោះ២នាក់ ម្នាក់ជានិស្សិតឆ្នាំទី៤ បានជិះម៉ូតូម៉ាកហុងដាប៊ីតមួយគ្រឿងពាក់ស្លាកលេខ កណ្តាល 1AB-4881 បើកឌុបគ្នាតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះរួចឡើងស្ពានព្រែកព្នៅ ក្នុងទិសដៅពីលិសទៅកើតយ៉ាងលឿន ខណៈជិះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹង បណ្តាលឲ្យបោកក្បាលចំនិងកាងរថយន្តខាងក្រោយស្លាប់និស្សិតស្រីម្នាក់ភ្លាមៗ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះភ្លាមៗ។


សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ត្រួតពិនិត្យវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួន មកដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង