Banner KNP Detail Top

ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ៩គ្រឿង យកមកអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់ប្រើប្រាស់

ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ៩គ្រឿង យកមកអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់ប្រើប្រាស់

ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ ម៉ូតូ ចំនួន៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ំាង បំពងសម្លេង យ៉ងអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ យកមករក្សាទុក និងធ្វើកិច្ចសន្យា បញ្ឈប់ការបំពាក់បំពង់ស៊ីមំាងខុសលក្ខណៈបច្ចេកទេស តទៅទៀត។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ម៉ូតូទាំងនេះ កម្លាំងបានឃាត់នៅសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។

ក្រោយពីហៅមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យា សមត្ថកិច្ចបានអោយត្រឡប់ទៅវិញ និងអោយធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពល្មើសខុសបច្ចេកទេស ទើបប្រគល់ត្រឡប់អោយទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង