Banner KNP Detail Top

ឯកឧត្តម ពេជ្រ វាសនា ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ

ឯកឧត្តម ពេជ្រ វាសនា ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ


នៅថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតនៅក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

សូមជម្រាបថា ការចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះមានការចូលរួមពីលោក Naoya OKADA លេខាទូតទី២ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាកម្ពុជា និងលោកស្រី Akiko MIYASHITA មន្រ្តីជាន់ខ្ពស់JICA ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីតំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនសាងសង់ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងតំណាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាលផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ននេះ គម្រោងខាងលើសម្រេចលទ្ធផលការងារប្រមាណ ១៣% នៃទំហំការងារសរុប។
ជាមួយគ្នានេះ លោក OKADA លេខាទូតទី២ និងលោកស្រី AKIKO មន្ត្រីជាន់ខ្ពស់JICA បានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនៈភាពការងាររបស់គម្រោងដែលបានអនុវត្តន៍ទាន់ពេលវេលា ស្របតាមផែនការដែលបានគ្រោងទុក ព្រមទាំងសំណូមពរឱ្យក្រុមហ៊ុនសាងសង់ និងកុងស៊ុលតង់គម្រោងបន្តកិច្ចសហការឱ្យបានល្អជាមួយភាគីពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានណែនាំដល់ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ពន្លឿនការងារសាងសង់ឱ្យបានទាន់ពេលវេលាកំណត់៕

អត្ថបទដែលជាប់ទាក់ទង