Banner KNP Detail Top

បង្ក្រាបទីតាំងបង្កប់នូវល្បែងភ្នាល់ស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញ)

បង្ក្រាបទីតាំងបង្កប់នូវល្បែងភ្នាល់ស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញ)

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ អនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅលើទីតាំងដែលមានការបង្កប់នូវល្បែងភ្នាល់ស៊ីសងខុសច្បាប់(ជល់មាន់អនឡាញ) មួយកន្លែងស្ថិតភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនអ្នកលេងល្បែងជាច្រេីននាក់ និងដកហូតវត្ថុតាង កុំព្យូទ័រមានបេីកលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់អនឡាញ) យកទៅរក្សាទុកនិងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង