Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិ

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី៤ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសនៅចំណុចមុខផ្ទះលេខ១៤៦អឺ០ ផ្លូវ១០៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។
ជនសង្ស័យឈ្មោះ វ៉ែន សុជាតិ ហៅខ្ចា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
វត្ថុតាងដកហូតរួមមាន៖ ដែកកាច់កម៉ូតូ ចំនួន០១, តួណឺវីសដងលឿង ចំនួន០១, កូនសោម៉ូតូ ចំនួន០៣, នាឡិកាម៉ាកGUESS។
ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង