Banner KNP Detail Top

ដល់ថ្ងៃកំណត់ដែលពួកគាត់ខំរង់ចាំយ៉ាងអន្ទះសារ បែរជាអត់ទៅវិញ

ដល់ថ្ងៃកំណត់ដែលពួកគាត់ខំរង់ចាំយ៉ាងអន្ទះសារ បែរជាអត់ទៅវិញ ទើបពួកគាត់ប្រមូលផ្ដុំគ្នាបន្តធ្វើការតវ៉ាបិទផ្លូវ បែបនេះ ក្រោយទទួលដំណឹងថា ថៅកែទូទាត់ប្រាក់ឈ្នួល ថ្ងៃនេះ តែបែរជាអត់វិញ

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤នេះ ប៉ុន្តែដល់ថ្ងៃកំណត់ដែលពួកគាត់ខំរង់ចាំយ៉ាងអន្ទះសារនោះ បែរជាអត់ទៅវិញ ទើបពួកគាត់ប្រមូលផ្ដុំគ្នាបន្តធ្វើការតវ៉ាបិទផ្លូវ បែបនេះ ។
កម្មករបានបិទផ្លូវលេខ២១៧ ត្រង់ចំណុចមុខរោងចក្រនេះចំនួន៣តង់ និងមានការដង្ហែរក្បួនទៅបិទផ្លូវប្រសព្វរវាងផ្លូវលេខ២១៧ និងផ្លូវ៥០ម៉ែត្រស្តុបព្រែកជ្រៃ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោទៀត ដែលធ្វើឲ្យផ្លូវខាងលើមិនអាចធ្វើចរាចរណ៍បានឡើយ សមត្ថកិច្ចបានបង្វែរយានយន្តគ្រប់ប្រភេទទៅកាន់ផ្លូវផ្សេងវិញ ។
សូមបញ្ជាក់ថា រោងចក្រក្ស័យធនហើយ ថៅកែបានវេចបង្វិចរត់ចោល និងបិទរោងចក្រលែងដំណើរការរយៈពេលជាង២០ថ្ងៃកន្លងមកហើយ ដោយកម្មករបានអះអាងថា គ្មានការជូនដំណឹងដល់ពួកគាត់ជាមុន ។ ជាពិសេសអ្វីដែលធ្វើឲ្យពួកគាត់កើតទុក្ខមិនសុខចិត្តរហូតផ្ទុះការតវ៉ាជាបន្តបន្ទាប់នោះ ព្រោះថៅកែមិនទាន់បើកប្រាក់ឈ្នួល និងទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនៅឡើយ ។ កម្មករបាននិយាយថា ថៅកែបានរត់ចោល និងបិទទ្វាររោងចក្រ២០ថ្ងៃមកហើយ ដោយមិនបានបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ជូនពួកគាត់ឡើយ ដូច្នេះទើបពួកគាត់ធ្វើការតវ៉ារហូតមក ដើម្បីទាមទារលក្ខខណ្ឌការងារចំនួនចំណុច៥ មានដូចជា ៖

ទី១ ស្នើរសុំឲ្យភាគីរោងចក្របើកប្រាក់ឈ្នួលចុងក្រោយតាមមាត្រា១១៦នៃច្បាប់ការងារ ។
ទី២ ស្នើរសុំឲ្យភាគីរោងចក្របើកប្រាក់ជួសការសម្រាកប្រចាំឆ្នាំតាមមាត្រា១១៦-១១៧ នៃច្បាប់ការងារ ។
ទី៣,ស្នើរសុំឲ្យភាគីរោងចក្របើកប្រាក់បំណាច់អតីតភាពដែលនៅសល់តាមមាត្រា៩៨ថ្មី ប្រកាស៤៤៣ ។
ទី៤ ស្នើរសុំឲ្យភាគីរោងចក្របើកប្រាក់ជូនដំណឹងមុនតាមមាត្រា៧៥-៧៧ -៧៩ ។
ទី៥ ស្នើរសុំឲ្យភាគីរោងចក្របើកប្រាក់សងជម្ងឺចិត្តជូនកម្មករកម្មការិនី តាមមាត្រ៩១ថ្មី ។
ក្រោយមានការតវ៉ា ខាងក្រសួងការងារបានធ្វើការដោះស្រាយឲ្យរហូត ហើយពួកគាត់ទទួលដំណឹងថា នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤នេះ និងមានការទូទាត់នូវប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគាត់ ។ ពេលនោះពួកគាត់ត្រេកអរខ្លាំងណាស់ ប៉ុន្តែដល់ថ្ងៃកំណត់បែរជាអត់ទៅវិញទើបពួកគាត់នាំគ្នាធ្វើបាតុកម្មបិទផ្លូវបែបនេះតែម្ដង ដើម្បីឲ្យក្រសួងការងារ និងថៅកែរោងចក្រដោះស្រាយជាបន្ទាន់ ។
ទាក់ទងនិងបញ្ហានេះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសបដិសេធន៍ស្ដីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវជុំវិញការបើកប្រាក់ឈ្នួលដល់បងប្អូនកម្មករនិយោជិត នៅក្រុមហ៊ុនវ៉ាយ & ដាប់បែលយូហ្គាមេន (Y & W GARMENT CO., LTD.) ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ ។
ក្រសួងការងារបន្ថែមថា កន្លងមកនេះមានការបំផុសបំផុល និងបំផ្លើសព័ត៌មានជំរុញឱ្យបងប្អូនកម្មករនិយោជិតមកបើកប្រាក់ឈ្នួលលើកទី២ ខែចុងក្រោយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ ។ បច្ចុប្បន្ននេះក្រសួងបានទទួលដីការក្សាការពារហើយ សាលាដំបូងរាជធានីភ្នំពេញ ក៏កំពុងបំពេញនីតិវិធីលក់ឡៃឡុងទ្រព្យសម្បត្តិ ក្រុមហ៊ុន ដើម្បីបានថវិកាសម្រាប់ទូទាត់ជូនបងប្អូនកម្មករនិយោជិត ។
ទន្ទឹមនឹងនេះ ក្រោយពេលដែលតុលាការបញ្ចប់ នីតិវិធី និងលក់ឡៃឡុ ងទ្រព្យសម្បត្តិក្រុមហ៊ុនរួចរាល់ហើយ ក្រសួងនឹងប្រកាសជាសាធារណៈឱ្យបងប្អូនកម្មករនិយោជិត មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗទោះបីជាថ្ងៃឈប់សម្រាកក៏មន្ត្រីក្រសួងបម្រើការងារជូនដែរ ។
ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈសូមអំពាវនាវដល់បុគ្គល ទាំងឡាយ ដែលមានបំណងចង់ជួយដល់បងប្អូនកម្មករនិយោជិតពិតប្រាកដនោះ សូមផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ និងសូមឱ្យយល់អំពីនីតិវិធីនៃការលក់ឡៃឡុងចៀសសវាងការផ្តល់ព័ត៌មានខុសបង្កើតឱ្យមានការយល់ច្រឡំ ឬសកម្មភាពមិនត្រឹមត្រូវណាមួយ ៕

អត្ថបទដែលជាប់ទាក់ទង