Banner KNP Detail Top

ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលឆោឡោ ដោយឃើញអណ្ដាតភ្លើងឆេះលំនៅដ្ឋាន

ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលឆោឡោ ដោយឃើញអណ្ដាតភ្លើងឆេះលំនៅដ្ឋាន របស់ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ

ខេត្តត្បូងឃ្មុំ ៖ នៅ ថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ ដោយបានឆេះឆ្លងចេញពីផ្ទះមួយទៅផ្ទះមួយ នៅចំណុចភូមិចន្លុះកើត ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។
រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចំនួន០១គ្រឿង សហការជាមួយរថយន្តពន្លត់អគ្គិភ័យសរុបចំនួន០៧គ្រឿង ជួយអន្តរាគមន៍ពន្លត់គ្រោះអគ្គភ័យកើតឡើងនៅភូមិកំពង់ចន្លុះកើត ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆេះអស់ទាំងស្រុងចំនួន០៤ផ្ទះ និងរោងដាក់ថ្នាំហាល ០១ខ្នង ប្រើប្រាស់អស់ទឹកចំនួន១២រថយន្ត មានដូចខាងក្រោម ៖
១/ ផ្ទះឈ្មោះ សែម យេត ស/៩៣ឆ្នាំ ជនជាតិខ្មែរ ( ផ្ទះបិទទ្វារទុលចោលម្ចាស់មិននៅ ) ផ្ទះសង់ខ្ពស់ផុតពីដីទំហំ5×6 ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី(ឆេះទាំងស្រុង)។
២/ ផ្ទះឈ្មោះ ជីម ស៊ាង ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិខ្មែរ។ ផ្ទះសង់ខ្ពស់ផុតពីដី ទំហំ៧×១១ ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង) ។ ៣/ផ្ទះប្តីឈ្មោះ ឡាច តុលា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ។ ផ្ទះសង់ខ្ពស់ផុតពីដី ទំហំ៧×១២ ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង)។
៤/ផ្ទះឈ្មោះ ឡាច នៅ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ។ ផ្ទះសង់ខ្ពស់ផុតពីដី ទំហំ៦×១២ ម៉ែត្រ សាងសង់ពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង)។
៥/រោងថ្នាំរបស់ឈ្មោះ ទូច សុខលីម ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ ។ រោងសង់ផ្ទាល់ដី ទំហំ១២x១៤ ម៉ែត្រ សាងសង់ពីឈើប្រក់ស័ង្កសី(ឆេះទាំងស្រុង)។


គ្រោះមហន្តរាយនៃអគ្គិភ័យនេះ បណ្ដាលឲ្យខូចខាតសរុប សន្លឹកថ្នាំក្រៀម ៨,៥ តោន លុយខ្មែរ ១០លានរៀល លុយដុល្លា៥០០ដុល្លារ ម៉ាស៊ីនបូមទឹក០២គ្រឿង ទូទឹកកក០១គ្រឿង និងសម្ភារៈផ្សេងៗ ។ មូលហេតុ: ឆ្លងចរន្តអគ្គិសនី ពន្លត់បានជាស្ថាពរនៅម៉ោង១២និង៣០នាទីថ្ងៃខែឆ្នាំដដែល ។ សមត្ថកិច្ចក៏ដូចជា អាជ្ញាធរមូលដ្ឋាន សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់នៅរដូវប្រាំងដែលងាយបង្កអគ្គិភ័យ ធ្វើយ៉ាងណាត្រូវចេះប្រុងប្រយ័ត្នដូចជាបារ៉ែតភ្លើងត្រូវបិទពេលចេញពីផ្ទះ និងភ្លើងចង្ក្រានក៏ត្រូវពន្លត់ មុននឹងចេញទៅណាមកណា៕

អត្ថបទដែលជាប់ទាក់ទង