Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីគាស់ទ្វារផ្ទះលួចសម្ភារៈ

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីគាស់ទ្វារផ្ទះលួចសម្ភារៈ

ភ្នំពេញ: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីគាស់ទ្វារផ្ទះលួចសម្ភារ នៅចំណុចផ្ទះជួលផ្លវបេតុង ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនសង្ស័យ និងវត្ថុតាងនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង