Banner KNP Detail Top

ឃាត់ក្រុមអ្នកលេងល្បែងស៊ីសងចំនួន១៧នាក់ នៅចំណុចបឹងវត្តត្រពាំងគង

ឃាត់ក្រុមអ្នកលេងល្បែងស៊ីសងចំនួន១៧នាក់ នៅចំណុចបឹងវត្តត្រពាំងគង ស្ថិតក្នុងភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង

កំពង់ស្ពឺ៖សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកលេងល្បែងស៊ីសងចំនួន១៧នាក់ នៅចំណុចបឹងវត្តត្រពាំងគង ស្ថិតក្នុងភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ខែមីនាឆ្នាំ២០២៤។
សមត្ថកិច្ចបានឲ្យដឹងថាការបង្ក្រាបទីតាំងលេងល្បែងស៊ីសង មួយកន្លែង នៅតូបលក់ដូរជាប់មាត់បឹងខាងលើ បានឃាត់ខ្លួនមនុស្សចំនួន ១៧នាក់÷ ១-ឈ្មោះ ឈុន សុរិយា ភេទប្រុស អាយុ២២ឆ្នាំ ( អ្នកលេង ) ២-ឈ្មោះ អ៉ីវ ណាលិ ភេទប្រុស អាយុ ២២ឆ្នាំ ( អ្នកលេង )


៣-ឈ្មោះ ខុន មាន ភេទប្រុស អាយុ២៥ឆ្នាំ
៤-ឈ្មោះ គុយ សុធី ភេទប្រុស អាយុ ២០ឆ្នាំ
៥-ឈ្មោះ អ៊ុន វ៉ាឃីម ភេទប្រុស អាយុ ២០ឆ្នាំ ( អ្នកលេង ) ។
៦-ឈ្មោះ សយ សំអាត ភេទប្រុស អាយុ ៣០ឆ្នាំ
៧- ឈ្មោះ ហៀង ពន្លឺ ភេទប្រុស អាយុ ៣៤ឆ្នាំ
៨-ឈ្មោះ ខៀវ ចាន់លី ហៅខួច ភេទប្រុស អាយុ ១៨ឆ្នាំ
៩-ឈ្មោះ ហ៊ុ ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ
១០-ឈ្មោះ ម៉ុន ដានី ហៅបារាំង អាយុ ១៦ឆ្នាំ
១១-ឈ្មោះ រឿន សំអូន អាយុ ១៦ឆ្នាំ ( ម្ចាស់ទីតាំង )។
ទាំង ១១នាក់ នៅភូមិត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
១២-ឈ្មោះ ផល ចំរើន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិសុបិន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( អ្នកលេង )
១៣-ឈ្មោះ ហួន គីមហ៊ុយ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
១៤- ឈ្មោះយន សុខអាន ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( អ្នកលេង )
១៥-ឈ្មោះ អ៉ីវ ប្រុសស្នា ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិសង្រ្គោះ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
១៦-ឈ្មោះ ម៉ា លឹមឌីណា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( អ្នកលេង )
១៧-ឈ្មោះ ម៉ុន វីរ:យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបន្តទៀតថាការបង្ក្រាបនេះ ដកហូតបាន បៀរចំនួន ២ហ៊ូរ ម៉ូតូចំនួន ៩គ្រឿង និង លុយចំនួន ៥១.០០០៛ ( ប្រាំម៉ឺនមួយពាន់រៀល។
នាក់ទាំង១៧នាក់កំពុងត្រូវបានកម្លាំងជំនាញធ្វើការសាកសួរនៅអធិរដ្ឋាននគរបាលស្រុកសំរោងទង៕

អត្ថបទដែលជាប់ទាក់ទង