Banner KNP Detail Top

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាង

តាកែវ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានចុះបង្ក្រាបជាក់ស្ដែង ករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុចភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ៖
១.ឈ្មោះ សែត បារាំង ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ( រក្សាទុកនិងប្រើប្រាស់) រស់នៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
២.ឈ្មោះ អែម គឹមហុង ភេទប្រុសអាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ( ប្រើប្រាស់) រស់នៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
៣. ឈ្មោះ គ្រឹះ តួ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) រស់នៅភូមិអង្គថ្កូវ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
ដោយដកហូតវត្ថុតាងរួមមាន÷
១.ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ទម្ងន់: ០,៥៤ក្រាម( ថ្លឹងទាំងសំបកថង់)
២.ទូរស័ព្ទចំនួន ០៣គ្រឿង
៣.ម៉ូតូចំនួន០១គ្រឿង ម៉ាកសង់C 125 ពណ៌ខ្មៅ គ្មានក្បាំង ស្លាកលេខតាកែវ 1Q3675
៤.សម្ភារសេពថ្នាំញៀនចំនួន ០១
ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យនិងវត្ថុតាងទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង