Banner KNP Detail Top

សូមសមត្ថកិច្ចនគរបាល ខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធជួយត្រួតពិនិត្យមើលរថយន្តដឹកដី

សូមសមត្ថកិច្ចនគរបាល ខេត្តកណ្តាល និងមន្ត្រីពាក់ព័ន្ធជួយត្រួតពិនិត្យមើលរថយន្តដឹកដី នៅស្រុកខ្សាច់កណ្តាល របស់បុគ្គល អ៊ុក រដ្ឋា ផងទាន

កណ្តាល ៖ រថយន្តដឹកដីធន់ធំ គ្មានស្លាកលេខ បិទអក្សរ បិទតែម ឡើងរញ៉េរញ៉ៃខុសស្តង់ដារបច្ចេកទេស បានកំពុងធ្វើសកម្មភាព ជីកកាយដឹកជញ្ជូនអាចម៍ដី យ៉ាងអនាធិបតេយ្យ ក្នុងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា រថយន្តទាំងអស់នោះ គឺជារថយន្តដឹកដី របស់លោក អ៊ុក រដ្ឋា ដែលមានឈ្មោះល្បីល្បាញ នៅក្នុងមុខរបរជីកកកាយដីខុសច្បាប់ ក្នុងខេត្តកណ្តាល។ ក្រោយពីមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងមុខរបរខុសច្បាប់ ជីកកាយយកអាចម៍ដី លោក អ៊ុក រដ្ឋា មេឈ្មួញរូបនេះ ត្រូវបានក្រសួងពាក់ព័ន្ធ ធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន បីលានដុល្លារ អាមេរិក កាលពីអំឡុងឆ្នាំ២០២៣កន្លងទៅ។


មេឈ្មួញបុគ្គល អ៊ុក រដ្ឋា ដដែលរូបនេះ បានមកបន្តធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ ដោយធ្វើការជីកកាយដីដូចលើកមុនៗ ថែមទាំងប្រើប្រាស់នៃរថយន្តធន់ធំ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ក្នុងការលួចកិបកេងប្រាក់ចំណូលពន្ធរដ្ឋ ជាពិសេសអាចនិងបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលបង្កដោយរថយន្តគ្មានស្តង់ដារបច្ចេកទេសទាំងនោះ។
ប្រជាពលរដ្ឋស្នើសុំដល់ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល និងស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តាជួយចាត់មន្ត្រីជំនាញត្រួតពិនិត្យមើលរថយន្តនិងសកម្មភាពដឹកដីនេះផងទាន៕

អត្ថបទដែលជាប់ទាក់ទង