Banner KNP Detail Top

មន្ត្រីជំនាញផ្នែកម្ហូបអាហារ ក.ប.ប. ប្រចាំតាមបណ្ដាសាខារាជធានី

មន្ត្រីជំនាញផ្នែកម្ហូបអាហារ ក.ប.ប. ប្រចាំតាមបណ្ដាសាខារាជធានី ខេត្ត បន្តការអនុវត្តភារកិច្ចការពារសុវត្ថិភាពផ្នែកម្ហូបអាហារ ជូនដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ មន្ត្រីជំនាញផ្នែកម្ហូបអាហារ ក.ប.ប. ប្រចាំតាមបណ្ដាសាខារាជធានី ខេត្ត បន្តការអនុវត្តភារកិច្ចការពារសុវត្ថិភាពផ្នែកម្ហូបអាហារជូនដល់ប្រជាពលរដ្ឋ និងអប់រំជាប្រចាំជូនដល់អាជីវករ និងបានរកឃើញទំនិញពុំមានអនុលោមភាពមួយចំនួនផងដែរ ។ នេះបើតាមអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCFបានបង្ហោះកាលពីម្សិលមិញ ។
អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបន្តថា ដើម្បីធានាការពារសិទ្ធិអ្នកប្រើប្រាស់ ការពារផលប្រយោជន៍ធុរកិច្ចជន ដែលស្មោះត្រង់ តាមរយៈការប្រកួតប្រជែងដោយស្មើភាព និងអនុលោមភាពតាមច្បាប់ និងការពារសុខុមាលភាពប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. ប្រចាំសាខាខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ នាថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤ បានអនុវត្តការងារត្រួតពិនិត្យទំនិញនៅតាមឃ្លាំងស្តុក ផ្ទះលក់ និងចែកចាយទំនិញ និងទីផ្សារសំខាន់ៗជាច្រើន ។
ក្នុងនោះដែរ ដោយបានរកឃើញ និងដកហូតទំនិញពុំមានអនុលោមភាពចំនួន ១២៩.៧៩គីឡូក្រាម និងនំចំនួន ៤២កំប៉ុង យកមករក្សាទុក ដើម្បីកម្ទេចចោលតាមនីតិវិធី ។


ជាមួយគ្នានេះដែរ មន្ត្រីយើងបានរកឃើញភេសជ្ជៈរំលោ.ភបំពានសិទ្ធិផ្តាច់មុខចំនួន ១៣.៥លីត្រផងដែរ ។ បន្ថែមពីនោះ មន្ត្រីជំនាញបានធ្វើការអប់បន្ថែមជូនអាជីវករអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យម្ហូបអាហារ រួមទាំងចែកជូននូវផ្ទាំងរូបភាពអប់រំអំពីសុវត្ថិភាពម្ហូបអាហារជូនដល់អាជីវករ និងបិទនៅតាមទីផ្សារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង