Banner KNP Detail Top

អគ្គិភ័យកំពុងឆេះរោងចក្រកែច្នៃស្វាយ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល

អគ្គិភ័យកំពុងឆេះរោងចក្រកែច្នៃស្វាយ នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល


កណ្តាល ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤ មានករណីអគ្គិភ័យឆាបឆេះ នៅចំណុចឃ្លាំងក្នុងក្រុមហ៊ុន ហុងសេងលេឌឺរ ប្រប្រដាក់ ផលិត ខ្សែរក្រវ៉ាត់ និង កាបូប ។ស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន សស្រុកអង្គស្នួល កម្មករធ្វេីការសរុប២៣នាក់ ស្រី០៦នាក់។

លោកឧត្តមសេនីយទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងរដ្ឋបាលស្រុក និងកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំងក្រោមឱវាទចេញអន្តរាគមន៍ ពន្លត់រលត់១០០% និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ ដោយប្រេីប្រាស់រថយន្តអគ្គិភ័យសរុប៦គ្រឿង និងប្រេីប្រាស់ទឹកអស់៦ឡាន ដោយមានការបញ្ជូនឡានទឹកពីអង្គភាពដូចខាងក្រោម:
– ស្នងការដ្ឋានខេត្ត ០២គ្រឿង
– ស្រុក ០១គ្រឿង អង្គស្នួល
– អង្គភាព911 ០៣គ្រឿង
+ផលប៉ះពាល់ បណ្ដាលអោយខូចខាត៖
-អាគារទំហំ ៣០មx៧០ម ចំនួន០១ខ្នង
ឆេះខូចខាតបន្តិចបន្តិច។
មូលហេតុនៃការឆេះ តាមព័ត៌មានបឋម គឺបណ្តាលមកពី ទូសេខ្សែភ្លើង ៕

អត្ថបទដែលជាប់ទាក់ទង