Banner KNP Detail Top

ធ្លាយព័ត៌មានថា មន្ត្រីគយច្រកបន្ទាយចក្រី កំណត់យកលុយពីរថយន្តដឹកគ្រាប់ស្វាយចន្ទី

ធ្លាយព័ត៌មានថា មន្ត្រីគយច្រកបន្ទាយចក្រី កំណត់យកលុយពីរថយន្តដឹកគ្រាប់ស្វាយចន្ទី ក្នុង១.ជើង១លានរៀល

(ព្រៃវែង)៖ អាជីវករដែលប្រកបមុខរបរ ដើរប្រមូលទិញគ្រាប់ស្វាយចន្ទី ពីកសិករ ដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង
បានត្អូញត្អែរថា ពិបាកណាស់រកស៊ីសព្វថ្ងៃទីផ្សារសេរី ទិញលក់ប្រកួតប្រជែងគ្នា ណាមួយត្រូវចំណាយលើ កម្មករលើកដាក់គ្រាប់ស្វាយចន្ទី និងសោហ៊ុយ ដឹកជញ្ជូនអស់ជាច្រើន..!។
បន្ថែមពីនេះទៀត ពួកខ្លួនក៏ត្រូវបង់លុយ ឱ្យមន្រ្តីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី អស់ចាប់ពី៦៥ម៉ឺនរៀល ទៅ១លានរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់ទៀតផង..!។
ករណីនេះ ត្រូវលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បដិសេធចោល..!។
ទាក់ទិនរឿងរ៉ាវនេះ អាជីវករម្នាក់ ដែលតែងតែដឹកគ្រាប់ស្វាយចន្ទី ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយប្រើរថយន្តចំណុះ៥តោន! ។ ជារៀងរាល់លើក ដែលខ្លួនដឹកគ្រាប់ស្វាយចន្ទី ទៅលក់ឱ្យឈ្មួញវៀតណាម គឺត្រូវបង់លុយឱ្យ មន្ត្រីគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន៦៥ម៉ឺនរៀល ក្នុង១ជើងជាកំហិត..!។
អាជីវករម្នាក់ទៀត ក៏បានលើកឡើងដែរថា សម្រាប់រថយន្ត(វេអង)ដឹកគ្រាប់ស្វាយចន្ទី ទៅលក់ឱ្យឈ្មួញវៀតណាម ១.ជើងៗ គឺត្រូវបង់លុយឱ្យ មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន ១.លានរៀលយ៉ាងទៀងទាត់!។
ប្រភពដដែលបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកខ្លួន មកឱ្យមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដូចចំនួនខាងលើ! គឺពុំដែលមានក្រដាសស្នាម ចុងសន្លឹក ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ។ ជាក់ស្ដែង អាជីវករនីមួយៗ សុទ្ធតែបានប្រគល់លុយផ្ទាល់ដៃ និងបង់លុយចូលហោប៉ាវ មន្ត្រីគយ ដោយស្ងាត់ៗ..!។ មិនថា តែរថយន្តដឹកគ្រាប់ស្វាយចន្ទី ប៉ុណ្ណោះទេ ក្នុងនោះ សូម្បីរថយន្តដឹកស្រូវ ក៏មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី មិនលើកលែងផងដែរ ។
ដោយតម្រូវឱ្យ បង់លុយចូលហោប៉ៅសវនកម្ម ចំនួន១០.០០០រៀល ក្នុង១.ជើងជាកំហិត..!។
ស្របពេលដែលមួយថ្ងៃៗ មានរថយន្តដឹកស្រូវ និងរថយន្តដឹកគ្រាប់ស្វាយចន្ទី រាប់សិបគ្រឿង សម្រុកដឹកជញ្ជូន ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ!។
ជាហេតុនាំឱ្យលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី អាចក្ដោបសេដ្ឋកិច្ច ប្រមូលលុយក្រៅប្រព័ន្ធច្បាប់ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ក្រោមរូបភាព ត្រួតពិនិត្យ រាល់ទំនិញចេញចូលឆ្លងដែន ដោយមិនមានការបង់ពន្ធ ឬបង់ពន្ធមិនគ្រប់….។
-ឆ្លើយតបនិងការចោទប្រកាន់នេះ នៅរសៀលទី២៣.០៣.២០២៤ លោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី.!។ បានថ្លែងប្រាប់ សារព័ត៌មាន យើងឲ្យដឹងថា គ្មាននរណាល្ងង់ បង់លុយឱ្យយើងនោះទេ ព្រោះជាកសិផលនាំចេញ..!។
លោក ហង្ស វណ្ណ បន្តថា យើងមានតែលើកទឹកចិត្ត ឱ្យពលរដ្ឋនាំចេញឱ្យបានច្រើន! បើតាមការបញ្ជាក់បន្ថែមថា! ករណីនេះកាលពីកន្លងទៅ លោក អ៊ុ ប៉ូល័ក្ខ ប្រធានស្នាក់ការត្រួតពិនិត្យនៃច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី.ក៏បានបដិសេធ ស្រដៀងគ្នានឹងលោក ហង្ស វណ្ណ ដែរ។
អាជីវករអ្នកដឹកស្រូវ ក៏ដូចជាអ្នកដឹកគ្រាប់ស្វាយចន្ទី ទៅលក់ឱ្យឈ្មួញវៀតណាម ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។

សូមស្នើយ៉ាងទទូចដល់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិង ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា មេត្តាចាត់វិធានការទប់ស្កាត់ កុំឱ្យមានការយកលុយ ពីរថយន្តដឹកស្រូវ និងរថយន្តដឹកគ្រាប់ស្វាយចន្ទី តទៅទៀត និងសូមឱ្យស្រាវជ្រាវ ពីភាពមិនប្រក្រតីមួយចំនួន….! ដូចជា ការយកលុយពីអាជីវករ ដែលនាំចូល ជី.កសិកម្ម-ស្រូវពូជវៀតណាម ថ្នាំពុលកសិកម្ម.ទំនិញ អីវ៉ាន់ចាប់ហួយ គ្រឿងបន្លាស់កង់ម៉ូតូ.គ្រឿងបន្លាស់(ត្រាក់ទ័រ-ម៉ាស៊ីនច្រូតស្រូវ)និងសម្ភារៈអគ្គិសនី(ខ្សែភ្លើង.អំពូល.កង្ហារ)រួមនិងបន្លែ ផ្លែឈើ ត្រីសាច់ ពងមាន់.ពងទា ។ អាជីវករ ដឹកជញ្ជូនចេញចូល ពីវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយប្រើរថយន្តធុនធំ រថយន្តធុនតូច រួមនិងរ៉ឺម៉កម៉ូតូ។

សារព័ត៌មានយើងមិនទាន់សុំការបំភ្លឺពីលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី និងលោក អ៊ុ ប៉ូល័ក្ខ ប្រធានស្នាក់ការត្រួតពិនិត្យនៃច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី នៅឡើយទេ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ សារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង