Banner KNP Detail Top

នារី២នាក់ បានឈ្លោះប្រកែកគ្នាក្នុងក្លិប ហើយបបួលគ្នាមកវាយនៅខាងក្រៅក្លិប

នារី២នាក់ បានឈ្លោះប្រកែកគ្នាក្នុងក្លិប ហើយបបួលគ្នាមកវាយនៅខាងក្រៅក្លិប ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នារី២នាក់បានឈ្លោះប្រកែកគ្នាក្នុងក្លិបហើយបានបបួលគ្នាមកវា.យនៅខាងក្រៅក្លិបធ្វើឲ្យផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ នៅតាមបណ្តោយផ្លូវ១៩៨៦ នៅទល់មុខក្លិបហ្គោលឡាញ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គាត់បានចូលលេងក្លិបខាងលើជាមួយសង្សារគាត់ ព្រមទាំងមិត្តភក្ដិសង្សារគាត់ផងដែរ លុះបន្ទាប់មកសង្សារគាត់បានចូលបន្ទប់ទឹក ដោយភាគីម្ខាងទៀតមានគ្នា៥នាក់បានកៀកស្មា ហើយឌឺដងដាក់គាត់បបួលគាត់វា.យមួយស្មើ ក៏បាននាំគ្នាចេញពីក្លិបមកវា.យនៅខាងក្រៅទៅវិញទៅមក បណ្តាលឲ្យផ្អើលពេញក្លិប និងទាក់ទងទៅកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកទីតាំងកន្លែងកើតហេតុភ្លាមៗ ។


ចំណែកកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ពេលមកដល់ ភាគីទាំងសង្ខាងបានវា.យគ្នាមួយប្រាវរួចមកហើយ ដោយរងរបួសស្រាលរៀងៗខ្លួន ។ ក្រោយពេលកើតហេតុភាគីទាំងសង្ខាងមិនប្តឹងផ្តល់ដោយចង់សងសឹកថ្ងៃក្រោយ កម្លាំងសមត្ថកិច្ចបានអោយពួកគាត់បែកផ្លូវគ្នាបាត់អស់ទៅ ៕

អត្ថបទដែលជាប់ទាក់ទង