Banner KNP Detail Top

ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពដេញកាប់ទៅលើយុវជន៣នាក់

ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពដេញកាប់ទៅលើយុវជន៣នាក់ បណ្ដាលឱ្យភ័យជិះម៉ូតូគេចជ្រុលទៅបុកម៉ូតូប្រជាពលរដ្ឋ ចតឈប់នៅមុខផ្ទះ

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងសាន់ស្កាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


នៅមុនពេលកើតហេតុ យុវជននេះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-2237 បើកបរចេញពីផ្ទះឌុបគ្នាទៅរកទិញមីហិរហូប ខណៈជិះមកដល់ចំណុចហាងលក់មីហិរ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ដោយមិនចាំស្លាកលេខ ប្រដាប់ដោយអាវុធដាវមួយ ហើយស្រែកថាអាមួយនឹងហើយក៏ដេញកា.ប់ចំអ្នកជិះខាងក្រោយ បណ្ដាលឱ្យរបួសខ្នង ។ បន្ទាប់មកខាងជនរងគ្រោះភ័យក៏នាំគ្នាជិះម៉ូតូគេចខ្លួនធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បួងយ៉ាងលឿន លុះមកដល់ចំណុចខាងលើក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពាក់ស្លាកលេខ ព្រៃវែង 1U- 0110 ដែលកំពុងចតឈប់នៅមុខផ្ទះយ៉ាងពេញទំហឹង បណ្ដាលឱ្យខ្ទាតទៅប៉ះនឹងឆ្នាំលក់ពោះគោទឹកប្រហុក ខូចខាតអស់មួយឆ្នាំងពេញជនសង្ស័យទាំងនោះឃើញដូច្នេះបានជិះម៉ូតូរត់គេចខ្លួនទៅបាត់ស្រមោល ។ ភ្លាមៗប្រជាពលរដ្ឋនៅជិតឃើញបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍សួរនាំនិងរាយការណ៍ទៅផ្នែកជំនាញបន្ត ។


ដោយខាងជនរងគ្រោះទាំងនោះបាននាំគ្នាសងថ្លៃខូចខាតខាងម្ចាស់ម៉ូតូរងគ្រោះនឹងអីវ៉ាន់ដែលខូចខាតចំនួន២០ម៉ឺនរៀលបញ្ចប់រឿងនៅកន្លែងកើតហេតុ រួចនាំគ្នាទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ ដើម្បីឱ្យខាងសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំងនោះចាត់ការទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង