Banner KNP Detail Top

រថយន្តធុនធំ ២គ្រឿង បុកគ្នា បណ្ដាលឲ្យខូចខាតរថយន្តទាំងសងខាង

រថយន្តធុនធំ ២គ្រឿង បុកគ្នា បណ្ដាលឲ្យខូចខាតរថយន្តទាំងសងខាង នៅស្រុកវ៉ារិន

ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៧ ខែមីនា ២០២៤ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
រថយន្តធុនធំចំនួន ២គ្រឿង បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យខូចខាតរថយន្តទាំងសងខាងយ៉ាងច្រើន។

គ្រោះថ្នាក់ចរាចរណ៍ នេះរថយន្តម៉ាកHYUNDAI គ្មានផ្លាកលេខ ពណ៌ស ប្រភេទធុនធ្ងន់ ចំណុះ (៨តោន) អ្នកបើកបរមិនមានអត្តសញ្ញាណ បើកបរក្នុងទិសដៅពីជើងទៅត្បូង បានទៅបុករថយន្តម៉ាក HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3E-3389 ពណ៌ស (ដឹកទំនិញធុនធំ) អ្នកបើកបរដោយឈ្មោះ សុី សល្យ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ បើកបរក្នុងទិសដៅពីត្បូងទៅជើង។

ហេតុការណ៍ដ៏រន្ធត់នេះ បណ្ដាលឲ្យខូចខាតរថយន្តចំនួន០២គ្រឿង(ធ្ងន់)។ ប៉ុន្តែអ្នកបើកបរពុំមានរបួសទាំងសងខាង។ មូលហេតុ ការសន្និដ្ឋានបឋម អ្នកបើកបររថយន្តគ្មានផ្លាកលេខ ផ្ទុះកង់មុខ ហើយរេចង្កូត ទៅបុកនិងរថយន្តពាក់ផ្លាកលេខភ្នំពេញ3E-3389 និងរថយន្តពាក់ផ្លាកលេខភ្នំពេញ3E-3389 បើកបរមិនប្រកាន់ស្ដាំ។
កម្លាំងជំនាញបានធ្វើការវាស់វែង យករថយន្តទាំង០២គ្រឿង មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែណូយ ដើម្បីបន្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង