Banner KNP Detail Top

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ មកផ្សារកំពង់ស្ពឺ ជិះម៉ូតូឌុបទៅបាត់បីថ្ងៃហើយ

ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ មកផ្សារកំពង់ស្ពឺ ជិះម៉ូតូឌុបទៅបាត់បីថ្ងៃហើយ នៅមិនទាន់ឃើញមកវិញ

កំពង់ស្ពឺ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់មកផ្សារកំពង់ស្ពឺជិះម៉ូតូឌុបទៅបាត់បីថ្ងៃហើយនៅមិនទាន់ត្រឡប់មកផ្ទះវិញ បាត់តាំងពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤មកម្លេះ។

បើតាមសម្តីបុរសឈ្មោះ ខួន ចាន់ថន អាយុ៤២ឆ្នាំត្រូវជាឪពុកជនរងគ្រោះរស់នៅភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានយាយថាគាត់បានបាត់កូនប្រុសឈ្មោះញឹប គឹមហៀង អាយុ១៣ឆ្នាំ បានចេញពីផ្ទះមកផ្សារកំពង់ស្ពឺតាំងពីអំឡុងថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤។
ហើយមិនបានឃើញមកផ្ទះវិញទេទើបគាត់សម្រេចចិត្តនិងសំណូមពរទៅបងប្អូនសមត្ថកិច្ចព្រមទាំងបងប្អូនអ្នកសារព័ត៌មានមេត្តាជួយផ្សប់ផ្សាយជួយស្វែងរកខ្ញុំបាទផង។

ប្រភពព័ត៌មានបានបញ្ជាក់ថា កូនប្រុសរបស់គាត់បានឡើងជិះម៉ូតូពីចំណុចបែនរថយន្តពីខាងលិចផ្សារមិនដឹងថាម៉ូតូឌុបនោះដឹកកូនគាត់ណាទេ មកទល់និងថ្ងៃទី២៩ខែមីនានេះ តែមិនរកកូនគាត់មិនទាន់ឃើញ ។

ជាចុងក្រោយបើមានបងប្អូនណាបានឃើញក្មេងប្រុសដែរមានភិនភាគដូចរូបថតខាងលើ សូមជួយឃាត់ទុកឲ្យខ្ញុំបាទផងនឹងអាចទំនាក់ទំនងតាមរយះលេខទូរស័ព្ទលេខ0962178750 សូមអរគុណ ៕

អត្ថបទដែលជាប់ទាក់ទង