Banner KNP Detail Top

បាក់ដងស្ទូចនៅប្រទេសថៃ ស្លាប់កម្មករសំណង់ ៦នាក់ និងរបួស២០នាក់

បាក់ដងស្ទូចនៅប្រទេសថៃ ស្លាប់កម្មករសំណង់ ៦នាក់ និងរបួស២០នាក់

អន្តរជាតិ ៖ គ្រោះថ្នាក់នេះ កើតឡើងកាលពីល្ងាចថ្ងៃសុក្រទី២៩ខែមីនា ឆ្នំា២០២៤នេះ នៅការដ្ឋានសាងសង់រោងចក្រដែក Sin Ker Yuan កម្ពស់៦ជាន់ ដែលគ្រប់គ្រងដោយជនជាតិចិន។
តាមសេចក្តីរាយការណ៍របស់ Bangkok Post, កម្មករសំណង់ចំនួន៦នាក់ ត្រូវបាត់បង់ជីវិត ខណៈច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ដងស្ទូចនៅការដ្ឋានសំណង់ក្នុងស្រុក Pluak Daeng នៃខេត្ត Rayong ប្រទេសថៃ។
តាមការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុក ក្រៅពីមនុស្សស្លាប់៦នាក់ ក៏នៅមានកម្មករសំណង់២០នាក់ផ្សេងទៀត ត្រូវរបួសផងដែរ។


ស្របពេលជាមួយគ្នានោះ សារព័ត៌មាន Khaosod បានផ្សាយថា កម្មករត្រូវស្លាប់ដោយសារតែដងស្ទូចបាក់ចុះនៅកម្ពស់១០០ម៉ែត្រ ហើយការដ្ឋាននោះ ភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសមីយ៉ានម៉ា។
ក្រោយកើតហេតុភ្លាមៗ កម្មករសំណង់ នាំគ្នាតវ៉ាទាមទារឲ្យថៅកែរោងចក្រ សងប្រាក់៥លានបាតដល់គ្រួសារជនរងគ្រោះនីមួយៗ ជាហេតុនាំឲ្យក្រុមជួយសង្គ្រោះពិបាក ចូលទៅយកសាកសព និងអ្នករបួសចេញមកក្រៅ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ គេនៅមិនទាន់ដឹងច្បាស់ថាតើ ការបាក់ដងស្ទូចនេះ បណ្តាលមកពីមូលហេតុអ្វីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង