Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីរក្សាទុក ចែកចាយ

ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួនយកមកសាកសួរ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ពីរករណីផ្សេងគ្នា។
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនាម្សិលមិញនេះ បានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋាន បង្ក្រាបករណីរក្សាទុក ចែកចាយ និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែង។
កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចទីលានចាក់សំរាម ក្រុមទី២៤ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រិទ្ធ ចាន់ធី ហៅពុយ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១០ថង់ ។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។


-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀន០១ចំនួន និងសំភារៈសម្រាប់រំលែកថ្នាំញៀនលក់០១ចំនួន ។
កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង១៥ និង០០នាទី នៅចំណុចទីលានចាក់សំរាម ក្រុមទី២៤ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ១.ឈ្មោះ ឃឹម ដាលីន ភេទស្រី អាយុ ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នខេត្តប៉ៃលិន, ២.ឈ្មោះ ហូ ស្រីនិច ហៅកា ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និង៣. ឈ្មោះ យក្ស យ៉ត ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ។
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀន០១ចំនួន ។
-កាបូបស្ពាយចំហៀងចំនួន០១ ។
កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង