Banner KNP Detail Top

ប្រទះឃើញម៉ូតូ១គ្រឿងចតចោល លុះដើរទៅជិត ស្រាប់តែឃើញសពស្ត្រីម្នាក់ អណ្ដែតទឹកក្នុងរណ្ដៅដី

ប្រទះឃើញម៉ូតូ១គ្រឿងចតចោល លុះដើរទៅជិត ស្រាប់តែឃើញសពស្ត្រីម្នាក់ អណ្ដែតទឹកក្នុងរណ្ដៅដី សង្ស័យថាជាករណីឃាតកម្ម

ខេត្តស្វាយរៀង ៖ នៅ ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រទះឃើញស.ពស្ត្រីម្នាក់អណ្ដែតទឹកក្នុងរណ្ដៅដីមួយកន្លែង ស្ថិតនៅភូមិតាបិត សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រជាពលរដ្ឋប្រទះឃើញម៉ូតូ១គ្រឿងចតចោល លុះដើរទៅជិតស្រាប់តែឃើញស.ពស្ត្រីម្នាក់អណ្ដែតទឹកក្នុងរណ្ដៅដី សង្ស័យថាជាករណីឃា.តកម្មក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យនៅកន្លែងកើតហេតុថាជាករណីលង់ទឹក ។
សមត្ថកិច្ចបានចុះទៅពិនិត្យនិងស្រង់សពជនរងគ្រោះឡើងមកលើគោក បើតាមការពិនិត្យនិងធ្វើកោសល្យវិច័យ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជាករណីល.ង់ទឹកស្លា.ប់ មិនមែនជាករណីឃា.តកម្មនោះទេ ។ សាកសពទំនងជាស្លា.ប់រយៈពេលបួនថ្ងៃកន្លងមកហើយ ដោយសារសាកសពមានសភាពហើមអណ្តែតទឹកទៅហើយ ។
បើតាមសាច់ញាតិបានប្រាប់សមត្ថកិច្ចថា ស្ត្រីរងគ្រោះបានជិះម៉ូតូចេញបាត់ពីផ្ទះចំនួន៤ថ្ងៃហើយមិនដឹងទៅណា ។
ជនរងគ្រោះឈ្មោះពៀក ចាន់រ៉ា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់សាច់គោ មានទីលំនៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។ រីឯម៉ូតូមួយគ្រឿងម៉ាកប៊ីត ពណ៌សលាយក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1R-4152 ប្រទះឃើញចតនៅក្រោមដើមឈើ ជិតមាត់ស្រះរណ្ដៅដី កន្លែងដែលជនរងគ្រោះល.ង់ទឹកស្លា.ប់។


ទាក់ទិនករណីនេះ សាច់ញាតិរបស់ស្ត្រីរងគ្រោះមានការងឿងឆ្ងល់ថា តើបងស្រីរបស់គាត់ជិះម៉ូតូទៅកន្លែងកើតហេតុធ្វើអី ទៅជួបអ្នកណា? នៅឯស្រះរណ្ដៅដី ឆ្ងាយពីភូមិ ហើយខូចចិត្តរឿងអីបានជាទៅលោ.តទឹកសម្លា.ប់ខ្លួន?
ក្រោយពីបាត់ខ្លួនស្ត្រីរងគ្រោះពីផ្ទះ ក្រុមគ្រួសារទូរសព្ទទាក់ទងលែងចូល ស្រាប់តែសមត្ថកិច្ចប្រាប់ថា ប្រទះឃើញស.ពអណ្ដែតទឹកក្នុងរណ្ដៅដី និងសន្និដ្ឋានថា ជាករណីល.ង់ទឹកស្លា.ប់ ប៉ុន្តែសាច់ញាតិរបស់ជនរងគ្រោះមានការងឿងឆ្ងល់ថា នាងចុះទឹកធ្វើអ្វី បានជាល.ង់ទឹក ហើយមនុស្សលង់ទឹកនៅស្លៀកសំលៀកបំពាក់ជាប់ខ្លួនធម្មតា ដូចមិនសម បើតាមចាស់ទុំជាច្រើនលើកឡើងថា បើមនុស្សល.ង់ទឹកគឺដៃក្តាប់ដី ឬមានអីក្តាប់ជាប់ នោះបើរអឹលធ្លាក់ចូលក្នុងទឹក ហើយមិនចេះហែល គឺអាចស្ទុះស្រវ៉េស្រវ៉ាចាប់នេះចាប់នោះទំរាំដាច់ខ្យល់ស្លាប់ ។
ជុំវិញករណីនេះ ក្រុមគ្រួសាររបស់ស្ត្រីរងគ្រោះ សូមឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង