Banner KNP Detail Top

បុរសម្នាក់ក្នុងចំណោមគ្នា២នាក់ បានបើករថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹង

បុរសម្នាក់ក្នុងចំណោមគ្នា២នាក់ បានបើករថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹង ចូលគោលដៅអនុវត្តច្បាប់ចរាចរណ៍ខណ្ឌមានជ័យហើយ បែរជាមិនសហការជាមួយនឹងសមត្ថកិច្ច

ភ្នំពេញ ៖ កាលពី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចគោលដៅអនុវត្តច្បាប់ចរាចរណ៍ជាតិស្រវឹង មុខវត្តនន្ទមុនី ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គឺកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការខណ្ឌមានជ័យ ក៏ដូចជាកម្លាំងស្នងការ កម្លាំងអាវុធហត្ថ កម្លាំងសណ្ដាប់ធ្នាប់ ខណ្ឌមានជ័យ បានដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសផ្តោតទៅលើជាតិស្រវឹង នៅចំណុចគោលដៅខាងលើ ហើយគាប់ជួនពេលនោះ ក៏ស្រាប់តែបុរស២នាក់រួមទាំងអ្នកបើកបរ បានបើករថយន្តមួយគ្រឿងម៉ាក Toyota ViTZ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BX 6042 ចូលមកដល់គោលដៅអនុវត្តន៍ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់រថយន្ដ ហើយគោរពអ្នកបើកបរឱ្យចូលរួមសហការផ្លុំជាតិអាល់កុល តែពេលនោះ បុរសជាអ្នកបើកបររថយន្ត មិនព្រមសហការជាមួយនិងសមត្ថកិច្ចនោះទេ ថែមទាំងជេរប្រមាថមកលើកងកម្លាំង ទាំងពាក្យសម្ដីមិនសមរម្យថែមទៀត ។


ករណីនេះដែរ កម្លាំងសមត្ថកិច្ចបានខំនិយាយលួងលោមឱ្យបុរសជាអ្នកបើករថយន្តនោះ ឱ្យចូលរួមផ្លុំជាតិអាល់កុលដែរ តែបុរសរូបនោះ នៅតែមិនព្រមសហការ ដោយនៅតែនិយាយពាក្យសម្ដីមិនសមរម្យ ទាំងកាយវិការច្រងេងច្រងាង ហើយបាន និយាយយកឈ្មោះអ្នកធំៗ មកគំរាមកងកម្លាំងដែលកំពុងតែអនុវត្តន៍កាតព្វកិច្ចថែមទៀតផងនោះ ទើបកម្លាំងសមត្ថកិច្ចប្រវិធានការក្ដៅ ក៏បានចាប់វាយខ្នោះ បុរសរូបនោះ រួចហើយក៏បានបញ្ជូនទាំងមនុស្សនិងរថយន្ត ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង