Banner KNP Detail Top

បុរសម្នាក់បានបេីករថយន្តមួយគ្រឿង ជ្រុលបុកឡំប្រឺតាមួយគ្រឿង បណ្ដាលឲ្យក្រឡាប់

បុរសម្នាក់បានបេីករថយន្តមួយគ្រឿង ជ្រុលបុកឡំប្រឺតាមួយគ្រឿង បណ្ដាលឲ្យក្រឡាប់ ឯតៃកុងរបួសធ្ងន់


ភ្នំពេញ ៖ កាលពី ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនកេីតហេតុ មានរថយន្តបង្កម៉ាក Toyota Prius មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AX-1271 បានបុកជាមួយឡំប្រឺតា នៅចំណុចកេីតហេតុ(ស្ទុបផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ)ដែលបេីកដោយបុរសម្នាក់ ដឹកព្រះសង្ឃមួយអង្គ បណ្ដាលឲ្យឡំប្រឺតាក្រឡាប់នៅនឹងកន្លែង និងធ្វេីឲ្យតៃកុងឡំប្រឺតា បាក់ជេីងរងរបួសធ្ងន់ រីឯព្រះសង្ឃរបួសតិចតួច ។

ក្រោយពីរថយន្តបង្កនេះ បានបុកឡំប្រឺតារួច ក៏បន្តបេីករត់មកទិសខាងជេីងផ្លូវ៦០ម៉ែត្រ រួចជិតដល់ស្ទុបរថយន្តមេកស័ដេស ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏រេចង្កូតឡេីងខឿនចិញ្ចេីមផ្លូវបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់១ដេីម ទេីបរថយន្តខ្ទេចផ្នែកខាងមុខនិងបែកកង់ទៅមុខលែងរួច ចំណែកតៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់ ។
សមត្ថកិច្ចជំនាញចរចារណ៍ធ្វេីការវាស់វែងរួចប្រគល់ឲ្យមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីយកទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង