Banner KNP Detail Top

ភ្ញាក់ផ្ញើលប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ដេ..ក..ស្លា..ប់ ដោយសារភ្លើងឆេះ

ភ្ញាក់ផ្ញើលប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ដេកស្លាប់ ដោយសារភ្លើងឆេះ នៅកណ្តាលវាលស្រែ

តាកែវ ៖ ព័ត៌មានបឋម : ខណៈនេះកំពុងមានការភ្ញាក់ផ្ញើលដោយប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់ដោយសារភ្លើងឆេះនៅកណ្តាលវាលស្រែស្ថិតក្នុងភូមិ គោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នៅវេលាម៉ោង12ថ្ងៃត្រង់ ទី2 ខែមេសា ឆ្នាំ2024 នេះ ។

ប្រភពពីពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះនេះ ដើរទៅយកដែកកេះពីប្រពន្ធទៅដុតជញ្រ្ជាំងនៅវាលស្រែរបស់គាត់ ។ លុះក្រោយមកក៏មានគេប្រទះឃើញបុរសរងគ្រោះនេះ ដេកស្លាប់ដោយសារភ្លើងឆេះតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង