Banner KNP Detail Top

បុរសម្នាក់ ឃាត់ខ្លួន ករណីគៀងគរប្រមូលប្រាក់ពីពលរដ្ឋ ដើម្បីរត់ការទន្រ្ទានយកដីរដ្ឋ

ភ្នំពេញៈ កងរាជអាវុធហត្ថខេត្តតាកែវបាននិយាយថា ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នេះ។
បុរសម្នាក់ ត្រូវបានកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនក្នុងករណី គៀងគរប្រមូលប្រាក់ពីពលរដ្ឋដើម្បីរត់ការទន្រ្ទានយកដីរដ្ឋ នៅភ្នំដំរីរមៀល ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ឆៃ វុទ្ធី រស់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជននេះ និងគូរកនឯទៀតបានដើរប្រមូលលុយយ៉ាងសកម្មពីពលរដ្ឋ រត់ការឱ្យរំលោភយកដីរដ្ឋ នៅចំណុចជើងភ្នំដំរីរមៀល ស្ថិតក្នុងឃុំត្រពាំងធំ ស្រុកត្រាំកក់។ ឃាត់ខ្លួនសមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង