Banner KNP Detail Top

ករណីនេះជារឿងឃាតកម្ម ! ករណីកាប់-ប្លន់ អ្នកលក់ទឹកត្នោតជូ បណ្តាលអោយ

ករណីនេះជារឿងឃាតកម្ម ! ករណីកាប់-ប្លន់ អ្នកលក់ទឹកត្នោតជូ បណ្តាលអោយស្លាប់ អស់លុយខ្មែរ3.500.000រៀល នឹងលុយដុល្លា95$ ស្ថិតនៅភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត

ខេត្តកំពត ៖ កាលពី ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ករណីកាប់-ប្លន់ អ្នកលក់ទឹកត្នោតជូ បណ្តាលអោយស្លាប់ អស់លុយខ្មែរ3.500.000រៀល នឹងលុយដុល្លា95$ ស្ថិតនៅភូមិដើមពោធិ៍ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។
ស្ត្រីម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រ
ឡាយទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានត្រូវគេប្រទះឃើញស្លា.ប់
នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល ។
សពស្ត្រីរូបនេះ ត្រូវបានគេប្រទះឃើញ ហើយកាបូបលុយរបស់គាត់ដែលនៅក្នុងនោះមានលុយជាង៣លានរៀលក៏បាត់ដែរ ។
តាមការពិនិត្យបឋមរបស់ក្រុមគ្រូពេទ្យនិងនគរបាលស្រុកកំពង់ត្រាច បង្ហាញថា ស្ត្រីរងគ្រោះ
មានស្នាមរបួស២កន្លែងនៅក្បាល និងដួលស្លាប់នៅក្រោមដើមត្នោតក្បែរកន្លែងគាត់លក់ទឹកត្នោត ។
ចំណែកបុរសជាប្ដីនិយាយថា នៅព្រឹកថ្ងៃនោះ រូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងប្រពន្ធលក់ទឹកត្នោត ។


លោកវរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច និយាយថា ករណីនេះជារឿងឃាតកម្ម តែមិនទាន់ដឹងច្បាស់ពីគំនុំអ្វី ត្រូវរង់ចាំនគរបាលខេត្តមកធ្វើកោសល្យវិច័យសិន ។ តើការស្លាប់នេះដោយចោរប្លន់ ឬក៏ឃាតកវាយសម្លាប់? ៕

អត្ថបទដែលជាប់ទាក់ទង