Banner KNP Detail Top

បុរសម្នាក់ បើករថយន្តមួយគ្រឿង រេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង

បុរសម្នាក់ បើករថយន្តមួយគ្រឿង រេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់ និងរងការខូចខាតសម្ភារៈមួយចំនួន

ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសម្នាក់បេីកបររថយន្ត Nissan Navara ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងបណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់ធ្ងរនិងរងការខូចខាតសម្ភារមួយចំនួនផងដែរ។


មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បើករថយន្តម៉ាក Nissan Navara ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV 0864 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅខាងស្តាំដៃបុករៈចូលផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យមនុស្សប្រុស២នាក់រងរបួសធ្ងន់ធ្ងរ និងខូចខាតសម្ភារមួយចំនួនផងដែរ ។
សមត្ថកិច្ចជំនាញបានចុះមកវាស់វែងអូសយករថយន្តបង្ក និងឃាត់ខ្លួនអ្នកបើកបរយកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ៕

អត្ថបទដែលជាប់ទាក់ទង