Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីប៉ុនប៉ងឃាតកម្ម (បើករថយន្តដេញបុក) ផ្តើមចេញពីទំនាស់ពាក្យសម្តីគ្នា

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីប៉ុនប៉ងឃាតកម្ម (បើករថយន្តដេញបុក) ផ្តើមចេញពីទំនាស់ពាក្យសម្តីគ្នា

តាកែវ ៖ នៅថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថាមានករណីប៉ុនប៉ងឃាតកម្ម (បើករថយន្តដេញបុក) មួយករណី រហូតមកដល់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ដោយបានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុកធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ព្រហ្ម រស្មី (ហៅ ពេញ) ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ បើករថយន្តស៊ីឈ្នួល មានទីលំនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើសកម្មភាពបើករថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2D-1876 ដេញបុកទៅលើជនរងគ្រោះឈ្មោះ ហេង ហ៊ីវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិថ្មី ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយដួលម៉ូតូរងរបួសដាច់រលាត់ចេញឈាមក្រោមស្មាផ្នែកខាងស្តាំ និងដាច់រលាត់ចេញឈាមផ្នែកត្រគៀកខាងស្តាំ ព្រមទាំងដាច់រលាត់កួយដៃផ្នែកខាងស្តាំ។

មូលហេតុ ជនសង្ស័យមានទំនាស់ពាក្យសម្តីគ្នាជាមួយឪពុកបង្កើតរបស់ជនរងគ្រោះឈ្មោះ ហេង ហ៊ីវ ដោយជនរងគ្រោះបានទៅសួរនាំរឿងមានទំនាស់ជាមួយឪរបស់ខ្លួន ទើបឈានដល់កើតរឿងនេះ ៕

អត្ថបទដែលជាប់ទាក់ទង