Banner KNP Detail Top

បង្ក្រាបទំនិញខូចគុណភាព រួចយកទៅកម្ទេចចោល

បង្ក្រាបទំនិញខូចគុណភាព រួចយកទៅកម្ទេចចោល

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ធ្វើការបង្រ្កាបទំនិញខូចគុណភាពជាច្រើនមុខ យកមកធ្វើការដុតបំផ្លាញចោល នៅចំណុចច្រករបៀងអានសេះ។

ទំនិញខូចគុណភាពចំនួន ៣ ៩៤៦ ដប ដែលក្រុមឈ្មួញនាំចូលតាមច្រករបៀងដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចយើងធ្វើការត្រួតពិនិត្យឃើញថា ហួសសុពលភាព ខូចគុណភាព នាំឱ្យប្រជាពលរដ្ឋអ្នកប្រើប្រាសប៉ះពាល់ដល់សុខភាព កម្លាំងយើងចាប់យកមកដុតកំទេចចោលតែម្ដង។

ប្រភពព័ត៌មានបានបញ្ជាក់ថា តាមការណែនាំចង្អុរបង្ហាញរបស់ឯកឧត្តមឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ឱ្យកម្លាំងជំនាញយកចិត្តទុកដាក់តាមដានស៊ើបអង្កេតរាល់បទល្មើសសេដ្ឋកិច្ចទាំងអស់ដែលបានធ្វើចរាចរណ៍នៅក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីការពារសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង