Banner KNP Detail Top

ស្ងាត់ៗតារាប្រុសសង្ហារ ឈុនលី បណ្តើរស្រីស្អាត influencer ម្នាក់ ដ៏ស្និទ្ធស្នាលហាក់ឱ្យមានតម្រុយស្នេហ៍

ស្ងាត់ៗតារាប្រុសសង្ហារ ឈុនលី បណ្តើរស្រីស្អាត influencer ម្នាក់ ដ៏ស្និទ្ធស្នាលហាក់ឱ្យមានតម្រុយស្នេហ៍

ភ្នំពេញ ៖ តារាសម្តែង ម៉ក់ ឈុនលី បានបាត់មុខពីការងារសិល្បៈមួយរយៈ ដោយសារតែយកពេលវេលាផ្តោតទៅលើការសិក្សា លុះប្រឡងប៉ាក់ឌុបចប់ ទើបលោកចាប់ផ្តើមប្រឡូកក្នុងការងារសិល្បៈវិញដូចមុន ។ តួយ៉ាងគ្រាន់តែត្រឡប់មកកាន់វិថីសិល្បៈវិញភ្លាម ឈុនលី ទទួលបានការងារជាច្រើនហូហែរ ដូចជាការថតស្ប៉តពាណិជ្ជកម្ម ថតខ្សែភាពយន្ត ថតផ្សព្វផ្សាយផលិតផល និងជាម៉ូឌែលថតរូបហ្វេសស្សិន ឱ្យយីហោសំលៀកបំពាក់ល្បីៗ ធំៗជាច្រើន ។
ត្បិតកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនក្តី កំលោះសង្ហាររូបនេះហាក់មិនទាន់បង្ហើបពីម្ចាស់បេះដូងថា មាន ឬនៅ នៅឡើយនោះទេ ប៉ុន្តែបណ្តាហ្វេនៗរបស់លោកហាក់កំពុងផ្គូរផ្គងប្រុសសង្ហាររូបនេះ ជាមួយតារាស្រីនេះ តារាស្រីនោះជាដើម ។


គួរឱ្យចាប់អារម្មណ៍ពេលមង្គលការលោក វិសាល និង ស្រីនា នាពេលថ្មីៗមកនេះវិញ គេឃើញតារាសង្ហារប្រុស លោក ម៉ក់ ឈុនលី បានបណ្តើរស្រីស្រស់សោភា influencer ម្នាក់ គឺកញ្ញា មុន្នី យ៉ាងស្និទ្ធស្នាលខុសពីធម្មតា និងមានរូបភាពគូជាច្រើនជាមួយគ្នា ស្និទ្ធស្នាលនៅកៀកនឹងគ្នា មិនឆ្ងាយគ្នាទាល់តែសោះនៅក្នុងកម្មវិធីនេះផងដែរ ។ អ្វីដែលបណ្តាអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៅទៀតនោះ ក្រៅពីភាពស្និទ្ធស្នាល និងរូបភាពជាច្រើនរបស់អ្នកទាំងពីរ ក៏មានរូបភាពបង្ហាញដៃដែលមិនពាក់ចិញ្ចៀនដូចគ្នាហាក់ឱ្យតម្រុយស្នេហ៍ទៅកាន់អ្នកគាំទ្រ ៕

អត្ថបទដែលជាប់ទាក់ទង